ក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ ពិតជាមានសារសំខាន់ណាស់ក្រៅពីរំដោះទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជាយក្រុងមួយចំនួន ប្រព័ន្ធធារាសាស្ត្រនេះ ក៏នឹងក្លាយជាប្រភពផ្ដល់ទឹកខួបប្រាំងខួបវស្សា ដល់ប្រជាកសិករក្នុងការបង្កបង្កើនផលដំណាំផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ មិនមែនផ្ដល់ផលតែរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏បានជួយស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ ម៉ឺនហិកតា ដែលធ្លាប់រងផលប៉ះពាល់ដល់ស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀតផងដែរ...
គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីបងប្អូនប្រជាពលរដ្ឋចំនួន ១៤៣.១៥៦ នាក់ សរុបជាទឹកប្រាក់មានចំនួន ១.៤៣៩.៩៩៤ ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់តាមរយៈហ្វេសប៊ុកផ្លូវការលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព“ខ្មែរជួយខ្មែរ” របស់ប្រជាជាតិទាំងមូល។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា...
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យលីមកុកវីង នៅថ្ងៃទី១៣ ខែមិថុនានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសគ្រឹះស្ថានសិក្សានានា ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងគុណភាពអប់រំ ខណៈរាជរដ្ឋាភិបាលបានបើកឱកាសឱ្យវិស័យឯកជនទាំងក្នុង និងក្រៅប្រទេសចូលរួមវិនិយោគលើវិស័យអប់រំនេះ។ ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គុណភាពអប់រំល្អ គឺអាស្រ័យលើគ្រឹះស្ថានអប់រំផ្ទាល់ ដែលជារោងចក្រផលិតធនធានមនុស្ស។ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ, គោលការណ៍...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តដាក់ទិសដៅជាអាទិភាពដ៏សំខាន់បំផុត គឺអភិវឌ្ឍន៍នូវធនធានមនុស្ស ពោលគឺផ្តោតសំខាន់លើការសិក្សាអប់រំ និងសុខភាពរបស់មនុស្ស។ ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ចំពោះការលើកកម្ពស់នូវធនធានមនុស្សនៅកម្ពុជាឲ្យកាន់ តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈផ្តល់អាហារូបករណ៍ និងឱកាសផ្តល់វគ្គបណ្តុះបណ្តាលជំនាញ ផ្សេងៗទៀតជាដើម។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិ ដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ហើយនឹងនាំឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តភាព និងចីរភាព ហើយមួយវិញទៀតធនធានមនុស្សនេះក៏ធ្វើឲ្យប្រទេសមានឯករាជ្យភាពដោយខ្លួនឯង ផងដែរ។ ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង ៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដូច្នេះហើយបានរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះការលើកកម្ពស់នូវវិស័យអប់រំ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ លីមកុកវីងជាង ៥០០នាក់ ដែលបញ្ចប់ការសិក្សា ដោយជោគជ័យ។ កម្មវិធីនេះ ធ្វើឡើងនៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរី ប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម OH Young Hun អភិបាលខេត្តស្វយ័តពិសេសជេជូ សាធារណរដ្ឋកូរ៉េ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឯកភាពគ្នា ស្វែងរកដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឯកភាពគ្នាបែបនេះ ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ ឯកឧត្តកអគ្គរដ្ឋទូតចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា សហភាពអឺរ៉ុប...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុតក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។...
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់មួយរបស់អន្តរជាតិ ក្នុងការសន្ទនា ដើម្បីដោះស្រាយនូវបញ្ហាពិភពលោក និងការធ្វើពាណិជ្ជកម្មជាមួយគ្នា ខណៈកម្ពុជាក៏បានដើរតួយ៉ាងសកម្មផងដែរ លើកិច្ចការនយោបាយការបរទេស ។ ក្នុងឱកាសធ្វើជាវាគ្មិន នៃវេទិកាពិភាក្សា លើប្រធានបទ គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ក្នុងនាមជាសមាជិក...