ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត (Nanyang Polytechnic and Centre of Innovation for Electronics & Internet of things )...
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយ Cambodia Film Commission និង CINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា...
បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ព្រឹកថ្ងៃ ទី១៩ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី...
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដែលកម្មវិធីនេះបានរៀបចំឡើងនៅប្រទេសសិង្ហបុរី។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកវិនិយោគិនខ្មែរ និងសិង្ហបុរី ដែលបានអញ្ជើញចូលរួមក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី»។សម្ដេចបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី និងសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមនអតីតសិស្សនិស្សិតខ្មែរនៅសិង្ហបុរី ចំពោះកិច្ចសហការដ៏មានតម្លៃសហការរៀបចំវេទិកាធុរកិច្ចនេះឡើង។ សម្ដេចធិបតីបញ្ជាក់ថា វេទិកានេះ...
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល៨៩វស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ថ្ងៃនេះក៏ជាថ្ងៃឈប់សម្រាកសម្រាប់កម្ពុជាផងដែរ។ ក្នុងឱកាសពិធីចម្រើនព្រះជន្មនេះ ប្រជាពលរដ្ឋជាកូន ជាចៅ បានសម្ដែងនូវការសាទរ ក៏ដូចជាថ្វាយព្រះពរដល់សម្ដេចយាយ សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ បន្តគង់ជាម្លប់សម្រាប់ដ៏ត្រជាក់ត្រជុំសម្រាប់កម្ពុជា។ ប្រជានុរាស្ត្រកម្ពុជា ជាអ្នកបំពេញការងាររដ្ឋ បំពេញការងារឯកជន ក៏ដូចជាសិស្សានុសិស្សសុទ្ធតែទទួលបានការឈប់សម្រាករយៈពេលមួយថ្ងៃ ក្នុងពិធីចម្រើនព្រះជន្មគម្រប់ ៨៨...
ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រុមនិស្សិតផ្នែកវិស្វកម្មអគ្គិសនី បានអំពាវនាវដល់យុវជន ងាកមកចាប់អារម្មណ៍រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះជាជំនាញដែលកំពុងមានទីផ្សារ និងតម្រូវការខ្ពស់ពីបណ្តាក្រុមហ៊ុន រោងចក្រទៅថ្ងៃខាងមុខ។ យុវជន ហៃ សុភ័ក្រ្ត និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា មូលហេតុចាប់យកជំនាញអគ្គិសនី ដោយសារចំណង់ចំណូលចិត្តផង និងដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើនលើវិស័យថាមពលអគ្គិសនីនេះខ្លាំងផង ដែលធ្វើឱ្យទីផ្សារការងារមានកង្វះកម្លាំងធនធានមនុស្សមានជំនាញច្រើន។ យុវជនរូបនេះ បានឲ្យដឹងទៀតថា...
ក្នុងឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា បានបើកការតាំងពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នាយកដ្ឋានសារមន្ទីរ បានថ្លែងប្រាប់ BTV...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរីហើយ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនានេះ។ ដំណើរអញ្ជើញដល់បានទទួលការស្វាគមន៍ដោយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តម មាសសុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី...