គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារ និងជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបានផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ សំដៅឱ្យមានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីសម្រេចបាននូវគោលដៅ អនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០...
ក្នុងឱកាសអញ្ជើញជាអធីបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយលើការរៀបចំច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ឬអការខ្ពស់ៗដើម្បីបញ្ចៀសគ្រោះអគ្គិភ័យណាមួយកើតឡើង ខណៈអគារខ្ពស់ៗជាច្រើនបានភ្ជាប់បណ្ដាញហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម...
ក្នុងឱកាសអញ្ជើញជាអធីបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នជំនាញ និងអភិបាលរាជធានីភ្នំពេញត្រូវបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងទីក្រុងប្រកបដោយស្ដង់ដា និងបំពាក់ដោយបច្ចេកវិទ្យាទំនើបឱ្យស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២នាព្រឹកថ្ងៃនេះ។ សម្តេចធិបតីថ្លែងថា គម្លាតរវាងរាជធានីភ្នំពេញ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាលនេះ នឹងក្លាយទៅជាការដឹកជញ្ជូនឡូជីស្ទីកមួយពីផ្លូវគោកទៅកាន់ផ្លូវអាកាស ខណៈគម្រោងនៃការសាង សង់នេះគឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ចរាចរណ៍ក្នុងការដឹកជញ្ជូន។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី...
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំ ផុតដោយជំរុញឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យខាងតែបាន ដោយមិនត្រូវឲ្យពួកគេធ្វើអ្វីស្រេចតែចិត្តបន្តទៀតនោះទេ នាំឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺអាជ្ញាធរ បានធ្វើសកម្មភាពទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងយ៉ាងសកម្ម...
ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១២ នឹងមកដល់នាចុងសប្ដាហ៍នេះ ពោលគឺនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ខណៈនឹងមានអត្តពលិកជាង ៤ពាន់នាក់ មកពី ៥៧ប្រទេសចូលរួម ។ នេះបើតាមការបញ្ជាក់របស់លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំឡើងដោយមានការអនុញ្ញាត និងការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម...
រាជរដ្ឋាភិបាល បាននឹងកំពុងកសាងកែលម្អប្រព័ន្ធធារាសាស្ត្រយ៉ាងរឹងមាំ ក្នុងគោលដៅសំខាន់រំដោះ ពង្វាងទឹកជំនន់មិនឱ្យជន់លិច រាជធានីភ្នំពេញ និងតំបន់រណប។ ការស្ថាបនាលើប្រព័ន្ធធារាសាស្ត្រនេះ ទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ពិសេស ពលរដ្ឋដែលតែងមានការព្រួយបារម្ភពីការជន់លិចជារៀងរាល់ឆ្នាំ។ ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ដើម្បីរំដោះពង្វាងទឹកជំនន់ មិនឱ្យជន់លិច រាជធានីភ្នំពេញ និងតំបន់រណប បាននឹងកំពុងចាប់ផ្ដើម។ គម្រោងនេះ ចាប់ផ្ដើមតាំងពីភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ក៏ដូចជាការស្ថាបនាក្នុងភូមិសាស្ត្រក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងការស្ថាបនានៅប្រព័ន្ធធារាសាស្ត្រ នៅព្រែកហូរ...
គិតចាប់ពីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៤ ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះ មានរយៈពេលពេញ ១ខែមិថុនានេះ...
ក្រុមប្រឹក្សាអាណត្តិថ្មី ដែលទើបជាប់ឆ្នោតនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានសន្យាជំរុញដល់ការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរ និងតាមដានពាក់ព័ន្ធការគ្រប់គ្រងបញ្ហាសន្តិសុខក្នុងសហគមន៍ឱ្យបានល្អ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាដែលទើបចូលកាន់តំណែងកាលពីថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីទទួលបានការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សា អាណត្តិទី៤ សមាជិកក្រុមប្រឹក្សាក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានបង្ហាញការរីករាយ និងពេញចិត្តដើម្បីត្រៀមខ្លួនក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជាមួយរដ្ឋបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចសំដៅបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅ អធិការវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) និងព្រះមន្ត្រីសង្ឃ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ និមន្ត/អញ្ជើញរួមាន សម្ដេចឧត្តមវង្សា...