ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវីវៈ សហការជាមួយគម្រោង AVT-Germany បានរៀបចំសិក្ខាសាលាលើកទីមួយស្តីពី «ការផ្សព្វផ្សាយព័ត៌មានពីវិស័យមេកានិចយានយន្ត និងអគ្គិសនី»ដល់មន្រ្តីផ្តល់ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីពការងារ និងវិជា្ជជីវៈ NEA។ ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងក្រោយចប់សិក្ខាសាលា កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានពីវិស័យមេកានិចយានយន្ត និងអគ្គិសនីដល់មន្ត្រីជំនាញរបស់ NEA ដើម្បីបង្កើនចំណេះដឹងឱ្យបានកាន់តែទូលំទូលាយក្នុងការផ្តល់ប្រឹក្សាយោបល់បន្តដល់សាធារណៈជនជាពិសេសសម្រាប់សិស្ស-និស្សិត តាមរយៈមន្ត្រីផ្តល់ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីពការងារ និងវិជ្ជាជីវៈ។ សូមជម្រាបថា...
(កណ្ដាល)៖ ខេត្តកណ្ដាល មានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ០៨ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារចំនួន ២០ ០៧១កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ...
(ស្វាយរៀង)៖ ខេត្តស្វាយរៀង មានឱកាសការងារប្រមាណជិត ២ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ០៨ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ១ ៦៥៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។...
ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែចម្រើនរុងរឿង នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ វត្តពោធិ៍ប្រាំពាន់ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានប្រារព្ធពិធីប្រគេនទៀនព្រះវស្សា និងនាំយកបច្ច័យ ព្រមទាំងប្រេងកាត និងទេយ្យទានផ្សេងៗ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសប្រកបដោយសទ្ធាជ្រះថ្លា។ ពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យនេះ ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយ ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានស្រុកគូលែន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ...
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយលើបណ្តាញសង្គម ក៏ដូចជាការបង្ហោះរូបភាព និងខ្លឹមសារនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬក្នុងគោលបំណងជួយញដូរ បរិភោគសត្វព្រៃ ឬការធ្វើមុខម្ហូបពីសត្វព្រៃនិងរុក្ខជាតិកម្រ ទៀតឡើយ។ ឯកឧត្តមបានលើកឡើងថា កន្លងមកនេះមានការផ្សព្វផ្សាយពីជនខិលខូច ដែលមានបំណងបោកប្រាស់សាធារណជន ក៏ដូចជាការស្វែងរកការគាំទ្រ ដោយយកសត្វព្រៃមកធ្វើការផ្សព្វផ្សាយ ជាពិសេសលើបណ្តាញសង្គម ដែលមានចេតនា ទាក់ទាញការចាប់អារម្មណ៍ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានស្នើសុំការសហការជាមួយក្រសួង...
ភ្នំពេញ៖ ការនាំចេញម្រេចកំពតរបស់កម្ពុជា ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)ដ៏ល្បីល្បាញរបស់កម្ពុជា សម្រេចបានប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦។ អឺរ៉ុបនៅតែជាទីផ្សារចម្បងជាងគេសម្រាប់ម្រេច GI របស់កម្ពុជា។ លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត(GI) បានប្រាប់ BTV ថា ការប្រមូលផលម្រេចកំពតរបស់ប្រជាកសិករទទួលបានក្នុងរង្វង់ ១២០តោន សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលទិន្នផលនេះ កើនប្រមាណ២០តោន បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ។ លោកបន្តថា...
ប្រជាពលរដ្ឋដែលជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញក្តីសប្បាយរីករាយ និងសាទរចំពោះការដាក់ឱ្យដំណើរការ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF) ដោយសារជួយកាត់បន្ថយពេលវេលារង់ចាំយូរ និងកាត់បន្ថយការកក់ស្ទះនៅពេលទៅទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យ។ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាជំហានដោះស្រាយដ៏មានប្រសិទ្ធភាពមួយរបស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិត និងមន្រ្តីរាជការ។ ពីមុនសមាជិក ប.ស.ស. ចំណាយពេលតម្រង់ជួររង់ចាំបញ្ជរពិនិត្យឯកសារ ដែលជារឿយៗបង្ករឱ្យមានការកក់ស្ទះយ៉ាងខ្លាំង នៅពេលមានអ្នកជំងឺមកច្រើនក្នុងពេលតែមួយ។ ប៉ុន្តែនៅពេលនេះ តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិខាងលើនេះ សមាជិកម្នាក់ៗចំណាយពេលខ្លីជាងមុនប៉ុណ្ណោះ ក្នុងការបញ្ជាក់អត្តសញ្ញាណ...
ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចេញមកការពារសេចក្តីថ្លែងការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះ ក៏ដូចជារងការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ។ លោក ថូម៉ាស អ៊ែនឌ្រូ បានធ្វើដំណើរមកបំពេញការងារនៅកម្ពុជារយៈពេល១២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងដំណើរបំពេញការងារនេះ លោក អ៊ែនឌ្រូ បានធ្វើដំណើរទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យដោយផ្ទាល់លើស្ថានភាពព្រំដែន ព្រមទាំងស្ថានភាពជនភៀសសឹករបស់កម្ពុជា ដែលបាត់បង់ដីធ្លី ផ្ទះសម្បែង ដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ។ ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការងារនៅកម្ពុជាកាលពីថ្ងៃទី៣១...
(ភ្នំពេញ)៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១ ៩៦៧កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ...
(ភ្នំពេញ)៖ យុវជន វុន សុខលាភ បានប្រែក្លាយខ្លួនពីសិស្សម្នាក់រៀនមិនសូវពូកែ រហូតក្លាយជាសិស្សពូកែ និងទទួលនិទ្ទេស A ដែលមកចាប់យកជំនាញ«ព័ត៌មានវិទ្យា» នៅក្នុងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) តាមរយៈការសិក្សាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីត្រៀមខ្លួនចូលរួមក្នុងកម្លាំងពលកម្មផ្នែកឌីជីថលនៅកម្ពុជា។ កន្លងមក យុវជនរូបនេះជាសិស្សដែលរៀនមិនសូវពូកែ និងមានចំណុចខ្សោយជាច្រើន ប៉ុន្ដែនៅពេលចាប់ផ្ដើមចូលរៀនត្រឹមថ្នាក់ទី១២ លោកក៏បានផ្លាស់ប្ដូរការគិត និងបង្កើនខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជាទីគាប់ចិត្ដ និងទទួលនិទ្ទេស A។ យុវជន សុខលាភ បាននិយាយថា៖«គ្រួសារខ្ញុំក៏អត់នឹកស្មានដល់ថា ខ្ញុំប្រឡងទទួលបាននិទ្ទេស A...