ព័ត៌មាន
ពិព័រណ៍សំណង់នៅកម្ពុជា ជាភស្តុតាងដ៏សំខាន់ក្នុងការបង្ហាញសក្តានុពលទៅកាន់ភ្ញៀវអន្តរជាតិ
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកពិព័រណ៍វិស័យសំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិលំដាប់លេខ១ ជាភស្តុតាងដ៏សំខាន់សម្រាប់បង្ហាញនូវសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកវិនិយោគ ខណៈរដ្ឋាភិបាលកម្ពុជាមានផែនការអភិវឌ្ឍន៍ទីក្រុង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
ក្នុងឱកាសអញ្ជើញបើកសម្ពោធពិព័រណ៍វិស័យសំណង់ នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ផ្តើមចេញពីពិព័រណ៍នេះ ត្រូវរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិកម្ពុជា។ ឯកឧត្តមបន្តថា ពិព័រណ៍នេះ ពិតជាបានផ្តល់នូវជម្រើសជូនទៅដល់ប្រជាជនកម្ពុជា ទាំងតម្លៃ និងទាំងភាពសម្បូរបែប ទាក់ទិនទៅនឹងវិស័យសំណង់ជារួម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នាពេលខាងមុខ នឹងមានការរៀបចំពិព័រណ៍បែបនេះឱ្យបានធំជាងមុន ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងផ្ដល់ឱកាសកាន់តែច្រើនសំរាប់វិស័យសំណង់ អគារ វិស្វកម្មនៅកម្ពុជា។ ដោយឡែក ការជួបជុំគ្នានាពេលនេះ គឺជាឱកាសដ៏ល្អប្រសើរ ដើម្បីជជែកពិភាក្សារកវិធីសាស្ត្រ ធ្វើយ៉ាងណាឱ្យការងារដែលអ្នកទាំងអស់គ្នាកំពុងធ្វើទទួលបានប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យឧស្សាហកម្មទឹកមានរបៀបរៀបរយស៊ីសង្វាក់គ្នា ទទួលបានផលចំណេញកាន់តែច្រើន បង្កើនផលិតភាពសម្រាប់ប្រជាជន និងបានចាត់ទុកថាទឹកស្អាតគឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាលដើម្បីផ្ដល់ជូនប្រជាជនកម្ពុជា។
លោក ភ័ណ្ឌ សុភ័ក្រ្ត ប្រធានផ្នែកបច្ចេកទេសសំណង់ និងសម្ភារៈក្រុមហ៊ុន ISI និងលោក កែ សេរីវឌ្ឍន៍ ប្រធានផ្នែកបច្ចេកទេសទឹកស្អាតនៃក្រុមហ៊ុន E-Power ដែលបានចូលរួមតាំងបង្ហាញក្នុងកម្មវិធីនេះ បានអំពាវនាវឲ្យសាធារណជន ជាពិសេសផ្នែកសាងសង់ គួរតែចូលរួមឲ្យបានច្រើនកុះករ ពីព្រោះព្រឹត្តការណ៍នេះ នឹងផ្តល់ឱកាសអ្នកចូលរួម អាចបង្កើតនូវទំនាក់ទំនងអាជីវកម្មថ្មី ស្វែងយល់ពីប្រភពផ្គត់ផ្គង់ សក្តានុពលនៃការវិត្តន៍ស្របតាមបច្ចេកវិទ្យា និងស្វែងរកដៃគូរបណ្តាក់ទុនជាដើម ខណៈទៅថ្ងៃអនាគត វិស័យសំណង់នៅកម្ពុជានឹងកាន់តែរីកចម្រើននិងមានតម្រូវការខ្ពស់ក្នុងការសាងសង់។
លោកស្រី Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានឲ្យដឹងថា ខេមបៀល ២០២៤ រៀបចំឡើងមានបំណងជំរុញភាពជាដៃគូ និងការផ្លាស់ប្តូរចំណេះដឹងជាស្ពានតភ្ជាប់ឧស្សាហកម្មមួយនេះ ឲ្យមានកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតសម្រាប់អនាគត។
សូមបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅ កោះពេជ្រ ដោយមានក្រុមហ៊ុនចូលរួមតាំងបង្ហាញផលិតផល និងម៉ាកល្បីៗជាង៣០០ ទាំងក្នុងស្រុក និងអន្តរជាតិ រួមមានមកពី ប្រទេសសិង្ហបុរី ចិន ម៉ាឡេស៊ី កូរ៉េ ឥណ្ឌា និងតៃវ៉ាន់ជាដើម ជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ និងសេវាកម្មទំនើបបំផុត៕
អត្ថបទ ឈិត បូរ៉ាវី

















-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា