ព័ត៌មាន
មន្ត្រីជំនាញជលផលក្រចេះ បន្តចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ
ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងក្រុមប្រឹក្សាសង្កាត់ និងសហគមន៍ នេសាទ បានបន្តចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងចាក់លែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិ ស្ថិតក្នុងសង្កាត់រកាកណ្តាល និងសង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។
កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាល ជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់អោយដឹងថា រដូវនេះ គឺជារដូវបិទនេសាទ ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង និងសាច់អួន ក្រលាញឹក (សាច់ប៉ាក់) និងឧបករណ៍ខុសច្បាប់នេសាទទាំងឡាយ គឺត្រូវច្បាប់ហាមឃាត់ ដាច់ខាតមិនអនុញ្ញាតិអោយប្រើឡើយ។ ហេតុដូច្នេះ បើសិនជាបងប្អូនអ្នកនេសាទ នៅតែលួចធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ខាងលើ ថ្ងៃណាមួយសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន បងប្អូននឹងត្រូវទទួលទោសតាមមាត្រា៩៩ ចំនុចទី៧ នៃច្បាប់ស្តីពី ជលផល ដោយត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារ ពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ហាសិបលាន (៥០.០០០.០០០)រៀល និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិ៍រដ្ឋ ឬ បំផ្លាញចោល ។
លោក នាយខណ្ឌ ក៏បានអំពាវនាវដល់ប្រជានេសាទចូលរួមគោរពច្បាប់ទាំងអស់គ្នា ព្រោះរដូវនេះ ជារដូវត្រីពង ដើម្បីការពារនឹងអភិរក្សាធនធានជលផលឲ្យមាននិរន្តរភាព ឋិតថេរគង់វង្ស ទាំងបច្ចុប្បន្ន និងអនាគត។
ជាក់ស្តែង នៅក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសជលផលស្ថិតនៅទីតាំងខាងលើសមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងព្រួលស្បៃមុងចំនួន ១៧ខ្សែ មានប្រវែង ៩៥០ម៉ែត្រ លូស្បៃមុងចំនួន ១៩មាត់លូ របាំងលប ណរ៉ាវ ចំនួន ០២ខ្សែ ប្រវែង១៤០ម៉ែត្រ។ លប ណរ៉ាវ (លបកាវ) ០៤គ្រឿង បង្គោលចម្រឹងប្ញស្សី ចំនួន ២៦០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ៕ ដោយ សេង ម័រ







-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ