Uncategorized
ប្រធានសមាគមមួយមានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែង ដើម្បីជួយដល់សហគ្រិន
ភ្នំពេញ ៖ ប្រធានសមាគមក្នុងស្រុកមួយ មានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងនៅតាមរាជធានី-ខេត្ត ដើម្បីជួយ លើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាលក្នុងកាបន្ថយការនាំចូលផលិតផលពីក្រៅប្រទេស។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើត ផ្សារសមាគមខ្មែរជួយដល់សហគ្រិនក្នុងស្រុក នេះថា ជុំវិញការបង្កើតផ្សារសមាគមខ្មែរ មកមដល់ពេលនេះ សមាគមបានបង្កើតនៅរាជ ធានីភ្នំពេញបានចំនួនពីរកន្លែង ជាក់ស្តែងផ្សារសមាគមខ្មែរ នៅក្នុងផ្សារទំនើបសូរិយានេះ បានបង្កើតឡើងមានរយៈពេល ៧ខែមកហើយ ដើម្បីផ្តល់ឱកាសដល់សហគ្រិនដែលជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផលនៅក្នុងផ្សារទាំងនេះ ខណៈដែលផលិតផល របស់សហគ្រិនមួយចំនួន មិនទាន់បានចូលដាក់លក់នៅតាមផ្សារទំនើបៗនានា។
ឯកឧត្តម បន្តថា ដូច្នេះតាមរយៈនៃការបង្កើតផ្សារនេះ គឺដើម្បីជួយដល់សហគ្រិនអាចលក់ផលិតផលរបស់ពួកគាត់បាន ក្រៅពីនេះ ផ្សារសមាគមខ្មែរក៏ជាកន្លែងជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅ លើទីផ្សារផ្សេងៗបន្ថែម។ ជុំវិញបញ្ហានេះ, សមាគមកំពុងមានផែនការ ពង្រីកផ្សារសមាគមខ្មែរនៅតាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់សហគ្រិនក្នុងស្រុក និងកសិករដែលជាអ្នកដាំដុះ ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើត ការកែច្នៃនៅនឹងកន្លែង និងការចូលរួមកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសជាដើម។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ថ្លែងបន្តថា ជុំវិញការលក់ដូរផ្សារសមាគមខ្មែរនេះ បច្ចុប្បន្នមានផលិតផលកែច្នៃនិងវេចខ្ចប់របស់សហគ្រិន ជាច្រើន បានកំពុងដាក់លក់នៅក្នុងផ្សារ ដោយទទួលបានគាំទ្រ និងកំពុងមានវឌ្ឍនភាពរីកចម្រើនគួរកត់ស្គាល់ ។ ទាក់ទិនបញ្ហានេះ ដែរ សមាគមក៏មានមហិច្ឆិតាពង្រីកផែនការសកម្មភាពរបស់ខ្លួនបន្ថែមទៀតដូចជា៖ ការបង្កើតសហគមន៍អ្នកដាំដុះ, សហគមន៍អ្នក ផលិត, និងសហគមន៍នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ