ព័ត៌មាន
ធនាគារជាតិគ្រោងដាក់ឱប្រើប្រាស់ QR Code មានរូបិយប័ណ្ណតែមួយ ដើម្បីងាយស្រួលក្នុងការទូទាត់
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួល ទៅដល់អតិថិជនក្នុងការទូទាត់ ជាពិសេសរវាងអ្នកទិញនិងអ្នកលក់ និងក៏ជាការចូលរួមលើកកម្ពស់វិស័យទេសចរ និងការជំរុញប្រើប្រាស់ ប្រាក់រៀលឱ្យកាន់តែទូលាយផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងជំនួបអ្នកសារព័ត៌មាន ស្តីពីការប្រើប្រាស់ ប្រព័ន្ធ QR Code នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ជុំវិញការប្រើប្រាស់ QR Code បច្ចុប្បន្ននៅលើទីផ្សារ អ្នកលក់ភាគច្រើន មានតែ QR ប្រាក់ដុល្លារប៉ុណ្ណោះ និងអ្នកលក់មួយចំនួនតូចមាន QR ជាប្រាក់រៀល បញ្ហានេះ, នៅពេលអ្នកទិញត្រូវការទូទាត់តែងតែ ជួបបញ្ហាអំពី QR ដែលមានរូបិយប័ណ្ណផ្សេងគ្នា ។ ចំណែកការទូទាត់ក្រៅស្រុក, ធនាគារជាតិនៃកម្ពុជាគឺមានគោលបំណងចង់ជំរុញឱ្យ មានការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលាយ ក្នុងនោះចំពោះប្រជាពលរដ្ឋទៅក្រៅប្រទេស ប្រសិនពួកគាត់មាន QR តែប្រាក់ដុល្លារ គឺអាចទូរទាត់មិនបាននោះឡើយ សម្រាប់ប្រទេសដែលជាដៃគូដែលបានចុះអនុស្សារណៈជាមួយធនាគារជាតិនៃកម្ពុជា មានដូចជា៖ ប្រទេសថៃ ឡាវ ម៉ាឡេស៊ី កូរ៉េ និងចិនជាដើម ។ ចំណែកបរទេសចូលមកកម្ពុជាវិញ នៅពេលអ្នកលក់អត់មាន QR Code ជាលុយ រៀលនោះទេ អថិតិជនទាំងនោះក៏មិនអាចស្ពែនទូទាត់បាននោះឡើយ ដែលបញ្ហានេះដោយសារយើងមាន QR Code ពីរផ្សេងគ្នា។
លោកជំទាវបណ្ឌិត បន្តឱ្យដឹងថា ចំពោះការប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ គឺតម្រូវឱ្យ អតិថិជនរបស់ធនាគារ និងហិរញ្ញវត្ថុ ត្រូវមានគណនីទាំងលុយរៀល និងដុល្លារ ។ បញ្ហានេះគឺតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្សព្វផ្សាយទៅដល់អតិថិជនរបស់ខ្លួនបន្ថែម ឱ្យបានយល់ដឹងអំពីការទូទាត់ QR Code ថ្មីនេះ។ ជុំវិញបញ្ហានេះដែរ, ប្រសិនអតិថិជន របស់គ្រឹះស្ថាន ពួកគាត់មិនចង់បើកគណនេយ្យជាលុយរៀល ក៏ជារឿងរបស់ពួកគាត់ ពោលគឺពួកគាត់អាចប្រើ QR Code ជារៀល ឬក៏ជាដុល្លារតែមួយក៏បាន ក៏ប៉ុន្តែពួកមិនអាចទូរទាត់តាម QR Code បានតទៅទៀតឡើយ ព្រោះធនាគារនៃកម្ពុជានឹងបង្កើត QR Code ថ្មីនេះ លុះត្រាមានការបើកគណនេយ្យទាំងពីរ គឺប្រាក់ដុល្លារ និងប្រាក់រៀល។
លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ចំពោះការតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនេយ្យលុយរៀលជូន ដល់អតិថិជនរបស់ពួកគាត់នេះ ធនាគារជាតិនៃកម្ពុជា មានគោលបំណងជំរុញលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែ ទូលាយ ការសម្រួលដល់ការទូទាត់ឆ្លងប្រទេស និងការចូលរួមលើកកម្ពស់វិស័យទេសចរ (ចំពោះប្រទេសដែលបានចុះអនុស្សារណៈ ជាមួយធនាគារជាតិនៃកម្ពុជា) គឺពួកគាត់អាចទូទាត់បានងាយស្រួលជាងមុន ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកផ្តល់សេវា លែង ប្រើប្រាស់ QR Code ច្រើន នៅក្នុងការទូទាត់, ហើយនេះការជាការបង្កើតឡើងនូវប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលធនាគារជាតិនៃកម្ពុជា មិនត្រឹមដាក់បញ្ចូលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែមួយនោះទេ ទោះបីរូបិយប័ណ្ណក៏យើងដាក់បញ្ចូនបានផងដែរ ដែលនេះក៏ជា មោទនភាពរបស់កម្ពុជា នៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ៕
អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ