ព័ត៌មាន
ព្យុះត្រូពិកថ្មីមួយនឹងវាយប្រហារភាគកណ្តាលវៀតណាម នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋាភិបាលបាននិយាយថា ព្យុះត្រូពិកមួយត្រូវបានគេព្យាករថានឹងបោកបក់ដល់ដីនៅភាគកណ្តាលប្រទេសវៀតណាម នៅល្ងាចថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាទឹកជំនន់ដ៏គ្រោះថ្នាក់ ភ្លាមៗបន្ទាប់ពីតំបន់ភាគខាងជើងត្រូវបានវាយប្រហារដោយព្យុះទីហ្វុង យ៉ាហ្គី (Yagi) ដ៏ខ្លាំងក្លា។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា ព្យុះ ដែលវៀតណាមឱ្យឈ្មោះថា ព្យុះលេខ៤ (Storm No.4) ត្រូវបានគេព្យាករថានឹងវាយបក់លើតំបន់ឆ្នេរពីខេត្ត ក័ងទ្រី (Quang Tri) ទៅកាន់ខេត្ត ក័ងណាម (Quang Nam) នៅពេលល្ងាច ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននិងកំពុងរងគ្រោះពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងក្លាបំផុតវាយប្រហារអាស៊ីក្នុងឆ្នាំនេះ ដែលបានបោកបក់ដល់ដីនៅភាគខាងជើងវៀតណាមកាលពីជិតពីរសប្តាហ៍មុន និងបានសម្លាប់មនុស្សជិត ៣០០នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រហែល ១,៦ពាន់លានដុល្លារ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍ថា ព្យុះលេខ៤ នឹងបង្កឱ្យមានភ្លៀងធ្លាក់ក្នុងចន្លោះពី ១០០ ទៅ ៣០០ មីលីម៉ែត្រ (៤ ទៅ ១២ អ៊ីញ) ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ (២០ កញ្ញា) នេះនៅភាគកណ្តាលវៀតណាម រួមទាំងនៅក្នុងតំបន់គោលដៅទេសចរណ៍ ដាណាង (Danang) ផងដែរ។ ទីភ្នាក់ងារបន្ថែមថា ភ្លៀងក៏នឹងធ្លាក់លើតំបន់ខ្ពង់រាបកណ្តាល ដែលជាតំបន់ដាំដុះកាហ្វេដ៏ធំបំផុតរបស់វៀតណាម៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់