ព័ត៌មាន
ការវាស់វែងដីធ្លីរួចសម្រេចបានជាង ៧លាន ៥សែនក្បាលដី និងនៅសល់ជាង ១លានក្បាលដី
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា មកទល់ពេលនេះ ក្បាលដីដែលបានវាស់វែងរួចមានប្រមាណជាង ៧លាន ៥សែនក្បាលដី និងនៅសល់ប្រមាណជាង ១លានក្បាលដីទៀតប៉ុណ្ណោះ មុននឹងបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ។
ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្ដីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំបាឋកថាបែបនេះបន្តទៀត ដើម្បីពង្រីកការស្វែងយល់ទាក់ទិននឹងគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជាប្រយោជន៍ក្នុងការកសាងប្រទេសជាតិឱ្យបានល្អប្រសើរ។
ឯកឧត្តមក៏បានអបអរសាទរ និងកោតសរសើរចំពោះកម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានជ្រើសរើសអាជីពជាមន្ត្រីរាជការស៊ីវិលក្នុងជីវិតរបស់ខ្លួន ដែលទាមទារនូវការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ដើម្បីធ្វើយ៉ាងណាបម្រើឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងផ្ដល់នូវសេចក្តីសុខសុភមង្គលជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លី និងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំរាប់ប្រជាជាតិកម្ពុជា ដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុងទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត ផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា សុភមង្គលរបស់សង្គមជាតិទាំងមូលគឺជាសុភមង្គលរបស់ខ្លួនយើងផ្ទាល់ ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង