ព័ត៌មាន
បេក្ខជនជាប់គ្រូមតេយ្យសិក្សាទាំង ២០០នាក់ ភាគច្រើនជាស្ត្រី ដែលមានរហូតដល់ ១៥២នាក់
លទ្ធផលប្រឡងគ្រូមតេយ្យសិក្សា ត្រូវបានប្រកាសជាផ្លូវការ ដោយរកឃើញថា បេក្ខជនជាប់ជាស្ថាពរមានចំនួន ២០០នាក់ ក្នុងនោះអ្នកជាប់ភាគច្រើនជាស្ត្រី ដែលមានចំនួនរហូតដល់ ១៥២នាក់។ ទន្ទឹមគ្នានេះដែរ អ្នកជាបម្រុងភាគច្រើនក៏ជាស្ត្រីផងដែរ។
ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើកំណែ និងប្រកាសលទ្ធផលផ្លូវការ នៃការប្រឡងគ្រូមតេយ្យសិក្សានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការប្រកាសលទ្ធផល ធ្វើឡើងដោយមានការត្រួតពិនិត្យ ចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាអ្នកស្ម័គ្រចិត្តដែលបានចូលរួមតាមដានគ្រប់ដំណាក់ តាំងពីការចាប់ផ្ដើមការប្រឡង។
លទ្ធផលបង្ហាញថា បេក្ខជនជាប់ស្ថាពរមានចំនួន ២០០នាក់ ក្នុងនោះអ្នកជាប់ភាគច្រើន ជាស្ត្រី ដែលមានចំនួនរហូតដល់ ១៥២នាក់។ ទន្ទឹមគ្នានេះដែរ ចំនួនអ្នកជាប់បម្រុងមានចំនួន ២៩៦នាក់ ក្នុងនោះចំនួនស្ត្រី ក៏មានចំនួនច្រើនរហូតដល់ ២២១នាក់ផងដែរ។ ចំនួនអ្នកជាប់ ទាំងអ្នកជាប់ជាស្ថាពរ ក៏ដូចជាអ្នកជាប់បម្រុង គឺជាបេក្ខជនដែលបានឆ្លងកាត់ការប្រឡងចំនួន ២លើក ដោយជម្រុះពីបេក្ខជនសរុបរហូតដល់ជាង ១ម៉ឺននាក់។
ក្រោយប្រឡងជាប់ បេក្ខជនប្រឡងជាប់ស្ថាពរ ត្រូវបំពេញកាតព្វកិច្ច ទទួលការបណ្ដុះបណ្ដាលថែមរយៈពេល ២ឆ្នាំ និង ៤ឆ្នាំ។ កំឡុងពេលទទួលការបណ្តុះបណ្តាលគរុកោសល្យ និងធ្វើកម្មសិក្សា ពួកគេនឹង ទទួលបានប្រាក់អាហារូបករណ៍យ៉ាងតិច ៧០% នៃបៀវត្សសរុបរបស់ក្របខណ្ឌគ្រូបង្រៀន ទៅតាមប្រភេទ ក្របខណ្ឌ។
ចំពោះការជ្រើសរើសគ្រូបង្រៀនកម្រិតមតេយ្យសិក្សានេះ គឺនឹងបែងចែកទៅតាមប៉ុស្តិ៍គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។ តាមការបែងចែក ខេត្តសៀមរាប និងខេត្ត ត្បូងឃ្មុំ មានចំនួនច្រើនជាងគេ គឺចំនួន ១៨ ប៉ុស្តិ៍ក្នុងខេត្តនីមួយៗ។ រីឯខេត្តដែលចំនួនប៉ុស្តិ៍ច្រើនបន្ទាប់ គឺជាខេត្ត បាត់ដំបង ដែលមានចំនួន ១៥ប៉ុស្តិ៍។ ចំពោះខេត្តដែលមានចំនួនប៉ុស្តិ៍តិចជាងគេ គឺជាខេត្ត កែប ដែលមានចំនួនត្រឹម ១ប៉ុស្តិ៍ប៉ុណ្ណោះ។ អត្ថបទ៖ គឹម ហុក








-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ