ព័ត៌មាន
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញចុះកិច្ចសហការជាមួយគ្នាដើម្បីភាពជាដៃគូជួយសង្គម
មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះអនុស្សរណៈលើភាពជាដៃគូក្នុងការព្យាបាល និងវះកាត់ជូនអ្នកជំងឺបេះដូង ឆ្អឹងខ្នង ក្បាលជង្គង់ និងថង់ទឹកប្រម៉ាត់ ដោយឥតគិតថ្លៃដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូជួយសង្គមរវាងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានថ្លែងថា ការចូលរួមសហការរវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមួយសមាគមមូលនិធិក្រុមគ្រូពេទ្យ TYDA គឺជាផ្នែកមួយយ៉ាងសំខាន់ ដែល សមាគមនេះបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន ហើយនេះក៏ជាផ្នែកមួយនៃគោលនយោបាយរបស់មន្ទីរពេទ្យផងដែរ ដើម្បីរួមចំណែកជាមួយសមាគម។ ការចុះអនុស្សរណៈជាមួយសមាគមមូលនិធិក្រុមគ្រូពេទ្យ TYDA នាថ្ងៃនេះ ខាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នឹងជ្រើសរើសយកបញ្ជីឈ្មោះអ្នកជំងឺដែលត្រូវបញ្ជូនមកវះកាត់ក្នុងមន្ទីរពេទ្យរបស់យើងដើម្បីធ្វើការវះកាត់ និងព្យាបាលជូនអ្នកជំងឺ។ លោកសាស្រ្តាចារ្យក៏បានរម្លឹកផងដែរថា មន្ទីរពេទ្យធ្លាប់បានសហការជាមួយសមាគមមូលនិធិក្រុមគ្រូពេទ្យ TYDA កាលពីឆ្នាំ២០២០ កន្លងមក នៅក្នុងការនាំអ្នកជំងឺពីខាងមូលនិធិមកធ្វើការវះកាត់ទាក់ទងនឹងបញ្ហាបេះដូង ហើយសម្រាប់លទ្ធផលនៃការវះកាត់ គឺទទួលបានលទ្ធផលល្អដែលមានការទទួលស្គាល់ និងកោតសរសើរពីសំណាក់ប្រជាជនកម្ពុជាយើង។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានប្រសាសន៍ថា តាមរយៈការចុះអនុស្សរណៈនេះ អ្នកជំងឺធ្ងន់ធ្ងរយើងអាចបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយធ្វើឱ្យក្រុមគ្រូពេទ្យ TYDA អាចពង្រីកវិសាលភាព នៃការព្យាបាលជំងឺបន្ថែមទៀត។ លោកវេជ្ជបណ្ឌិតបានលើកឡើងដែរថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលនៅក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង។ ជាក់ ស្ដែងតាមរយៈការយកចិត្តទុក្ខដាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តរបស់សមាគមចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមជម្រាបជូនថា ការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)នេះ ដោយមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ដល់ការវះកាត់ដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជា និងអ្នកជំងឺដែលត្រូវធ្វើវះកាត់ ដូចជាការវះកាត់បិតប្រើសបេះដូង ថតខាងក្រោម, ការថតឆ្លុះសរសៃឈាមបេះ និងដាក់ស្តែន, វះកាត់ទ្រនាប់ឆ្អឹង ដោយការចោះ, ការវះការសរសៃពួរផ្នែកខាងមុខ, ការវះកាត់ដើម្បីភ្ជាប់សរសៃឈាម និងសរសៃវ៉ែន និងការវះកាត់ថង់ទឹកប្រមាត់ដោយការចោះ៕ អត្ថបទ រដ្ឋា




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប