ព័ត៌មាន
ឯកឧត្តម នេត សាវឿន ប្រាប់សមត្ថកិច្ចតាមព្រំដែនសហការជាមួយថៃ ដើម្បីសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ពលករ
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ដែលហៅកាត់ថា គ.ច.ព.ក បានណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការល្អបន្ថែមទៀតជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ ដែលត្រូវចេញចូល តាមព្រំដែនរវាងកម្ពុជា និងថៃ។
ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។
ឯកឧត្តមសន្ដិបណ្ឌិត បានប្រាប់ឲ្យគ្រប់តួអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឯកភាពគ្នាពង្រឹងសេវាតាមព្រំដែន ដើម្បីឲ្យពលករ និងពលរដ្ឋចេញចូលតាមព្រំដែន កាត់បន្ថយការកោសរួសក្រៅផ្លូវការ និងការប្រឈមនានា។ លើសពីនេះ ឯកឧត្តមលើកទឹកចិត្ត និងជំរុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដែលក្នុងនោះ អភិបាលខេត្ត និងកម្លាំងជំនាញសមត្ថកិច្ចទ្វេភាគីទាំងនគរបាល អន្ដោប្រវេសន៍ ទាហាន និងគយជាដើមត្រូវជួបប្រជុំទៀងទាត់ បើមានសំណូមត្រូវដោះស្រាយជាក់ស្ដែង ជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណា «រួមគ្នា ជួយពលករចេញចូលតាមព្រំដែន កាត់បន្ថយភាពស្មុគស្មាញ»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានដាក់ចេញទិសដៅឲ្យពង្រឹងសមត្ថកិច្ចជំនាញនៅតាមព្រំដែន និងបង្កើនកិច្ចសហការជាមួយភាគីថៃ, លើកកម្ពស់ការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់អំពីបញ្ហាសមត្ថកិច្ចនៅតាមព្រំដែន ពោលត្រូវផ្សាយអំពើល្អត្រឡប់ទៅវិញ នូវអ្វីដែលសមត្ថកិច្ចបានបំពេញនាពេលកន្លងមក ទៅតាមគ្រប់រូបភាពទាំងអស់។ មួយវិញទៀតត្រូវពង្រឹងក្រុមប្រចាំបញ្ជា ពង្រឹងទំនាក់ទំនង និងធានាដល់ការបូកសរុបរបាយការណ៍ឆ្លើយតបជាដើមផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណៈកម្មការចំពោះកិច្ច ព្រមទាំងអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដែលបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក ក្នុងនោះមានទាំងកិច្ចសហការជាមួយភាគីថៃ ដើម្បីបំពេញកិច្ចការងារជូនពលករដែលចេញចូលតាមព្រំដែន។ បន្ថែមពីនេះ បានកោតសរសើរដល់កម្លាំង និងសមត្ថកិច្ចទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែន សំដៅរួមគ្នាកាត់បន្ថយភាពអសកម្ម។ តែយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពចន្លោះប្រហោងមួយចំនួនរបស់ក្រុមការងារផងដែរ ដែលករណីនេះត្រូវឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាបន្ដដោះស្រាយផងដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យបាននូវស្មារតីមុតស្រួច តាមទិសដៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបង្ហាញពីការទទួលខុសត្រូវចំពោះពលករ ជួយសម្រួលឲ្យពលករទៅបម្រើការងារដោយស្របច្បាប់៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង