ព័ត៌មាន
ARMAC Sing Health ពង្រឹងសមត្ថភាពគ្រូបង្គោលគាំទ្រផ្លូវ ចិត្តសម្រាប់ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅទូទាំងតំបន់អាស៊ាន
(ភ្នំពេញ) មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដោយសហការជាមួយសេវាសុខាភិបាលសិង្ហបុរី (SingHealth) បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីអំពីការគាំទ្រចិត្តសង្គមដែលជាដំណាក់កាលដ៏សំខាន់នៅក្នុងការពង្រឹងសេវាសុខភាពផ្លូវចិត្ត សម្រាប់ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅទូទាំងតំបន់អាស៊ាន។
វគ្គបណ្តុះបណ្តាលមានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2024ត្រូវបានបញ្ចប់ ដោយមានវត្តមានចូលរួមពីសិក្ខាកាមចំនួនប្រមាណ 50 រូប ដែលរួមមានគ្រូពេទ្យជំនាញ អ្នកដឹកនាំសហគមន៍ “និងអ្នកជំនាញផ្នែកជំនួយជន រងគ្រោះដែលបានឆ្លងកាត់សិក្ខាសាលាស៊ីជម្រៅពីជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ការសង្គ្រោះបឋមផ្នែកចិត្ត សង្គម ការប្រាស្រ័យទាក់ទងព្យាបាលជំងឺ និងការថែទាំខ្លួនឯងសម្រាប់ អ្នកថែទាំ។ វគ្គបណ្តុះបណ្តាលនេះ គឺជាការបន្តកម្មវីធីកិច្ចសង្គ្រោះជំនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន (Enhance Victim Assistance Programme) ដែលបានបំពាក់បំប៉នទៅដល់គ្រូពេទ្យជំនាញចំនួន 247 នាក់នៅទូទាំងតំបន់អាស៊ាននៅក្នុងឆ្នាំ2022កន្លងទៅ។ការកំណត់ស្តង់ដារថ្មីសម្រាប់ជំនួយជនរងគ្រោះ ARMAC បានគូស បញ្ជាក់អំពីភាពជោគជ័យនៅក្នុងការជំរុញសេវាថែទាំសុខភាពផ្លូវចិត្តនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
លោក Kim Hyun Soo បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ សាធារណរដ្ឋកូរ៉េនៅក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះតាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF) បានមានប្រសាសន៍ថា “កិច្ចសហការីរបស់យើងស្តីពីកម្មវិធីកិច្ចសង្គ្រោះ ជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ តាមបណ្តារដ្ឋសមាជិកអាស៊ាន បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួម នៅក្នុង ការដោះស្រាយបញ្ហាប្រឈមមួយនៅក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុតដែលសហ គមន៍រងគ្រោះដោយសារគ្រាប់យុទ្ធភណ្ឌនានាកំពុងជួបប្រទះ។ ប្រទេសកូរ៉េមានកិត្តិយសដែលបានចូលរួមជាមួយលោក-លោកស្រី នៅក្នុងការបំពេញកិច្ចការដ៏សំខាន់នេះ ហើយនៅតែមានគោលជំហររឹងមាំ នៅក្នុងកិច្ចគាំទ្ររបស់ខ្លួន”។ លោកបានបន្ថែមថាវគ្គបណ្តុះបណ្តាលបានគ្របដណ្តប់លើប្រធានបទជា ច្រើន រាប់ចាប់ពីការថែទាំដោយគិតគូរអំពីរបួសផ្លូវចិត្ត រហូត ដល់យុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងការញៀនថ្នាំ ” “និងជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត ។ កម្មវិធីនេះក៏បានផ្តោតទៅលើការកសាងបណ្តាញគ្រូបណ្តុះបណ្តាល ប្រកបដោយនិរន្តរភាពដែលនឹងផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រនៅទូទាំងប្រ ទេសកម្ពុជា។
លោកសាស្ត្រាចារ្យ Tan Hiang Khoon អគ្គនាយករងនៃ SingHealth បានបង្ហាញសុទិដ្ឋិន័យមចំពោះអនាគតអោយដឹងថា“ជំនួយផ្នែកចិត្តសាស្ត្រដែល យើងបានដាក់បញ្ចូលទៅក្នុងកម្មវិធីនេះមិនគ្រាន់តែជាធាតុផ្សំមួយប៉ុណ្ណោះទេ ប៉ុន្តែជាជំនួយសង្គ្រោះជីវិតសម្រាប់ជនរងគ្រោះ” និងគ្រួសារ របស់ពួកគាត់ ដែលជួយពួកគាត់ត្រឡប់មកមានជីវិតសារជាថ្មី និងកសាង អនាគតរបស់ពួកគាត់ឡើងវិញ”
ការបណ្តុះបណ្តាលផ្នែកជំនួយសង្គមរបស់ ARMAC គឺជាផ្នែកមួយនៃ បេសកកម្មដ៏ធំរបស់ស្ថាប័នដើម្បីដោះស្រាយផលប៉ះ ពាល់មនុស្សធម៌ពីការ ប៉ះពាល់ទៅនឹង EO នៅក្នុងតំបន់។
ARMAC សូមថ្លែងអំណរគុណយ៉ាងចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) សម្រាប់ការផ្តល់មូលនិធិយ៉ាងសប្បុរសដល់គម្រោងនេះ។
លោក Kim Hyun Soo បានលើកឡើងថា “ការលះបង់ និង បំណងប្រាថ្នា ដែលលោក-លោកស្រីបានបង្ហាញនៅក្នុងវគ្គ បណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីខ្លឹមសារនៃបេសកកម្មរបស់យើង។ ចំណេះដឹង និងជំនាញដែលលោក-លោកស្រីបានទទួលពិតជាអាចជំរុញ ការស្តារឡើងវិញ និងភាពធន់សម្រាប់ប្រជាជនរាប់មិនអស់។”
តំណាងឱ្យឯកឧត្តម Buakeo Phumvongsay ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍របស់ avong លេខាទីពីរនៃ ARMAC លោក Soukinda Ounavong ស្ថានទូតនៃសា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលដ៏ ជោគជ័យនេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការ កសាងសមត្ថភាពក្នុងតំបន់ និងពង្រឹងការឆ្លើយតបរបស់យើងចំពោះ តម្រូវការផ្លូវចិត្តរបស់ជនរងគ្រោះ។
ARMAC នៅតែបន្តប្តេជ្ញាពង្រីកគំនិតដូចផ្តើមរបស់ខ្លួន និងគាំទ្រទៅដល់សហគមន៍ដែលរងផលប៉ះពាល់ទាំងអស់។ក្នុងនាមជាអ្នកដឹកនាំក្នុងសកម្មភាពមីនមនុស្សធម៌” និង ជំនួយជនរងគ្រោះ ដែលដោះស្រាយទាំងតម្រូវការផ្លូវកាយ និងផ្លូវចិត្ត របស់ជនរងគ្រោះនៅទូទាំងតំបន់អាស៊ាន។
សូមជម្រាបថា ARMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការ សម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និង ភាគីពាក់ព័ន្ធ ផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទះពីសង្គ្រាម៕ អត្ថបទ,ភារម្យ
-
ព័ត៌មាន1 week ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន7 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន1 week ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន7 days ago
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
-
ព័ត៌មាន5 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន7 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week ago
ពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI
-
ព័ត៌មាន1 week ago
សម្តេចធិបតីអញ្ជើញថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ