ព័ត៌មាន
ទឹកស្ទឹងទាំង៣ក្នុងខេត្តកំពង់ធំ មិនបានហក់ឡើងបង្កជាជំនន់នៅឡើយទេ
កំពង់ធំ៖ ស្ថានភាពកម្ពស់ទឹកស្ទឹងទាំង៣ ក្នុងខេត្តកំពង់ធំ នៅឆ្នាំ២០២៤នេះ មិនមានការកើនឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយទេ សម្រាប់ថ្ងៃទី២១ កញ្ញានេះ ប៉ុន្តែអាជ្ញាធរបានត្រៀមអន្តរាគមន៍គ្រប់ពេលវេលា។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទឹកស្ទឹងសែន នៅស្ថានីយកំពង់ធំថ្ងៃនេះកម្ពស់ ១២,៩១ម៉ែត្រ ទឹកឡើង ០,០៨ម៉ែត្រ ហើយកម្ពស់ទឹកដែលប្រកាសឱ្យប្រុងប្រយ័ត្ន១៣,៥០ម៉ែត្រ នៅឯស្ថានីយសណ្តាន់ថ្ងៃនេះកម្ពស់ទឹក ១៧,៩៦ម៉ែត្ត ទឹកឡើង ០,១២ម៉ែត្រ ហើយកម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ន ១៨,៥០ម៉ែត្រ។

មន្ទីរធនធានទឹកឱ្យដឹងដែរថា សម្រាប់ស្ទឹងស្ទោង (អាងទឹក ៣០ កញ្ញា) ថ្ងៃនេះទឹកមានកម្ពស់ ១៨,៥៥ម៉ែត្រ ទឹកឡើង ០,០៣ម៉ែត្រ នៅស្ទឹងស្ទោង (ស្ពានស្ទោង) ទឹកមានកម្ពស់ ៥,៤៥ម៉ែត្រ ទឹកឡើង ០,២៥ម៉ែត្រ កម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្ន៥,៨០ម៉ែត្រ នៅឯស្ទឹងជីនិត(អាងទឹក) ថ្ងៃនេះទឹកមានកម្ពស់ ១៥,៨៣ម៉ែត្រ នៅស្ទឹងជីនិត(ស្ពានកំពង់ថ្ម) ទឹកមានកម្ពស់ ៤,៥២ម៉ែត្រ។

សម្រាប់ថ្ងៃទី២១ កញ្ញានេះ កម្ពស់ទឹកបើប្រៀបធៀបកម្ពស់ទឹកស្ទឹងសែន រយៈពេល៣ឆ្នាំនៅស្ថានីយកំពង់ធំមានកម្ពស់ ១២,៩១ម៉ែត្រ នៅឆ្នាំ២០២៣ ទឹកមានកម្ពស់ ១៣,៦០ម៉ែត្រ និងកាលពីឆ្នាំ២០២២ ទឹកមានកម្ពស់ ១៣,៥២ម៉ែត្រ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣