ព័ត៌មាន
ស្ថានទូតបារាំង បើកទ្វាឲ្យពលរដ្ឋខ្មែរចូលទស្សនាដោយសេរី នៅថ្ងៃទី២១នេះ
ដូចសព្វមួយដងយ៉ាងដូច្នេះដែរ រាល់ថ្ងៃទី២១ ខែកញ្ញា ដែលជាថ្ងៃទិវាបេតិកភណ្ឌអឺរ៉ុប ស្ថាន ទូតបារាំងប្រចាំនៅកម្ពុជា តែងតែធ្វើការបើកទ្វាឲ្យសាធារណជនចូលទៅទស្សនាក្នុង បរិវេណស្ថានទូតរបស់ខ្លួន ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ។
បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥៣០០នាក់ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបើកទ្វាសារជាថ្មីជូនសាធារណជនចូលទស្សនា ក្នុងស្ថាន ទូតរបស់ខ្លួនចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤រសៀល ដែលព្រឹត្តិការណ៍នេះ ក្នុងក្របខណ្ឌ នៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឲ្យសាធារណជនឈ្វេងយល់ ឬឈ្វេងយល់ជាថ្មីអំពី ស្ថានទូត ដែលពោពេញដោយប្រវត្តិសាស្រ្ត និងជាពិសេសបានកម្សាន្តនៅក្នុងឧទ្យានស្ថាន ទូត ដែលមានទំហំ៤.៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ហើយក៏ ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើម ត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្វា ឈ្លួស និងសត្វល្អិតជាដើម។
ជាមួយគ្នានោះដែរ បងប្អូនសាធារណជន ក៏អាចឃើញផងដែរនូវទ្វារបងចាស់មួយ របស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់នៅពេលដួលរំលំក្រុងភ្នំពេញ នៅឆ្នាំ ១៩៧៥ ពោលគឺជិត៥០ឆ្នាំមុន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ក្រៅពីទស្សនាក្នុងបរិវេណស្ថានទូត សាធារណជនក៏អាចទស្សនានូវការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបានបង្ហាញ ពីការរាំបែបកីឡាកម្ពុជាផងដែរ ខណៈការរាំប្រភេទនេះត្រូវបានដាក់បញ្ចូលក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា ចូលទស្សនាដោយសេរីនៅក្នុងស្ថានទូតបារាំងនេះ គឺមិនតម្រូវឲ្យធ្វើការ ចុះឈ្មោះជាមុននោះឡើយ ប៉ុន្តែអ្នកទស្សនាមានច្រើន ស្ថានទូតតម្រូវឲ្យមានការតម្រង់ជួរ ហើយសម្រាប់អ្នកទស្សនាណា ដែលមានកាបូបធំៗ និងរបស់របរដែលអាចបង្ករគ្រោះថ្នាក់ មិនអនុញ្ញាតឲ្យយកចូលនោះឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួល ទាន និងត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដោយកន្លែងខ្លះ មានក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅជាដើម៕អត្ថបទ បាន ចក់





-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣