ព័ត៌មាន
ដើមឈើជាង២០០ដើម បានដាំនៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាងនៅថ្ងៃនេះ
ដើមឈើសរុបជាង២០០ដើម បានដាំនៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរ «រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤»។
ដោយមានកិច្ចសហការរវាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ បានរៀបចំពិធីអបអរសាទរ «រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤» ក្រោមអធិបតីភាពឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងជាប្រធានក្រុមការងារសហភាពសហសព័ន្ធយុវជនកម្ពុជាគ៧៨។
នៅក្នុងអង្គពិធី ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ បានថ្លែងថា ពិធីដាំដើមឈើ និងចែកកូនឈើ ក្នុងពេលនេះ គឺមានការដាំដើមឈើចម្រុះចំនួន៦ប្រភេទ សរុបចំនួន ២០៧ដើម នៅតាមប្រឡាយ ស្ថិតក្នុងភូមិចំនួន៧ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមួយផ្នែកទៀតស្ថិតក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ។ ជាមួយគ្នានេះ ក្រុមការងារក៏បានត្រៀមកូនឈើចម្រុះចំនួន ៣០០ដើម សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមទីវត្តអារាម ដងផ្លូវសាធារណៈ និងលំនៅឋានរៀងៗខ្លួន។
សម្រាប់អ្នកចូលរួមបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមដាំដើមឈើនៅពេលនេះ និងប្តេជ្ញាថែរក្សាព្រៃឈើឱ្យនៅស្ថិតស្ថេរគង់វង្ស។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់ របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ ដោយបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅរក្សាតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស ពិសេសលើកកម្ពស់វិភាគទាន នៃធនធានធម្មជាតិ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រង់ចំណុចបញ្ចកោណទី៤ មុំទី២ និងបន្តអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗលើគ្រប់វិស័យសំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ អត្ថបទ៖ទូច សោភ័ណ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣