ព័ត៌មាន
សមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន នៃស្រុកដងទង់ បានសុំចូលជាមួយគណបក្សប្រជាជនកម្ពុជាវិញ
កំពត៖ ចលនានៃការផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកសុំរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែបន្តកើតមានស្ទើរតែជារៀងរាល់ថ្ងៃ ។
ជាក់ស្តែងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ និងថ្ងៃម្សិលមិញនេះ បានបង្ហោះនូវឃ្លីបវីដេអូរបស់បងប្អូនដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀននៃបណ្តាឃុំមួយចំនួននៃស្រុកដងទង់ ខេត្តកំពត បានប្រកាសផ្តាច់ខ្លួនចាកចេញពីគណបក្សរបស់ខ្លួន ហើយគោរពស្នើសម្តេចតេជោ សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ មកពីគណបក្សភ្លើងទៀន ខាងលើ មានបេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀនឃុំខ្ជាយខាងត្បូង ឃុំស្រែជាខាងជើង ឃុំខ្ជាយខាង ជើង ស្រុកដងទង់ ខេត្តកំពត ។
ពួកគាត់ថា ការផ្តាច់ខ្លួនពីបក្សប្រឆាំងបែបនេះគឺគ្មានការបង្ខិតបង្ខំ ឬទិញ ដូរ ព្រោះពួកគាត់អស់ជំនឿនឹងក្រុមមេដឹកនាំបក្សប្រឆាំងរបស់ខ្លួន។ ផ្ទុយទៅវិញ ពួកគាត់សប្បាយចិត្ត ដោយឃើញរាជរដ្ឋាភិបាល កម្ពុជា បានកសាងនូវសមិទ្ធផលដ៏ធំធេងជូន ប្រទេសជាតិ ទើបមូលមតិគ្នាធ្វើការសម្រេច ចិត្តយ៉ាងត្រឹមត្រូវ គោរពស្នើសម្តេចតេជោ សុំចូលចូលរួមជីវភាពនយោបាយជាមួយនឹង គណបក្សប្រជាជនកម្ពុជា។
ជាមួយនឹងការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំមកចូលរួមរស់ជាមួយគណបក្សប្រជាជនខាងលើនេះ ពួកគាត់ក៏បានថ្កោលទោសចំពោះជនទាំងឡាយណាដែលបំភ្លៃការពិតមកលើរាជរដ្ឋាភិបាលផងដែរ។
គួរបញ្ជាក់ថា ការសុំចូលរួមរស់ក្នុងជីវភាពនយោបាយនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តក្រុង ស្រុកខណ្ឌមកពីគណបក្សប្រឆាំងបែបនេះ បានកើតមានស្ទើរជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដែលចរន្តរន៍ នៃការផ្តាច់ខ្លួនបែបនេះ ដោយសារពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួនហើយកាន់តែមើលឃើញច្បាស់ពីការរីកចម្រើនយ៉ាងពិតប្រាកដ នៅក្នុងសង្គមជាតិនាបច្ចុប្បន្នក្រោមការខិតខំរបស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាធ្វើជាស្នូល៕អត្ថបទ៖ មុត សុទ្ធ






-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣