ព័ត៌មាន
សម្ដេច ម៉ែន សំអន៖ រណសិរ្សខេត្ត សូមអនុវត្តការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការស្មើភាព
ស្ទឹងត្រែង៖ នាឱកាសអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានប្រសាសន៍ទៅកាន់អង្គពិធីថា « បណ្ដុំនៃភារកិច្ចមួយក្នុងចំណោមបណ្ដុំនៃភារកិច្ចស្នូលរបស់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត គ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តនោះគឺ ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការកែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ » ។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្ថែមថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដចកិត្តិសង្គហបណ្ឌិត បានស្នើ គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តគ្រប់ជាន់ថ្នាក់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុមនៃសង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំការងារស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាពនៃបេសកកម្មរចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស បន្តអប់រំ បំផុសចលនា បញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យបានជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្ដុំកម្លាំងមហាជនពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ។
សម្ដចកិត្តិសង្គហបណ្ឌិត បានបន្តថា គណៈកម្មាធិការរណសិរ្សខេត្ត សូមចូលរួមតស៊ូប្តូរផ្តាច់ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីភាពជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជន ឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ ពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈគោលជំហរ និងនយោបាយសតិអារម្មណ៍តាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី ។
គួររំឭក និងជម្រាបជូនថា ដោយមានគោលការណ៍ ១១ ចំណុច ជាស្នូល ដែលត្រូវបានប្រកាសនៅថ្ងៃបង្កើតរណសិរ្សនេះឡើង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាវិមានអនុស្សាវរីយ៍រណសិរ្ស ២ ធ្នូ នាពេលបច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានក្លាយជាអង្គការចាត់តាំងមហាជនឈានមុខមួយរបស់សង្គម រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយផ្អែកលើស្មារតីឯករាជ្យជាតិ ដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃ រួមទាំងគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់ក្រៅប្រទេសផង ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

-
ព័ត៌មាន2 days ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
កីឡា5 days ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន3 days ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន3 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន5 days ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន1 week ago
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
-
ព័ត៌មាន1 week ago
ជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ