ព័ត៌មាន
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ជាកិច្ចចាប់ផ្តើមនៃកម្មពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ខាងលើនេះ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញអុជធូបនៅព្រះភូមិ និងបង្សុកូលនៅបរិវេណផ្នូរសពទាំង១៤-អុជធូប នៅអគារទាំង៤ និងស្តូបនៃសារមន្ទីរទួលស្លែង-ពិធីដារពិស្តារ (ព្រះសង្ឃ ៧អង្គ) ក្នុងរោងពិធី។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឃចំនួន ៤៥ អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បង់ជីវិតនៅគុកទួលស្លែង ឬហៅថាមនី្ទរ «ស ២១» ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ និងនៅទូទាំងប្រទេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ) ដែលបញ្ចប់ទៅកាលពី៤៥ឆ្នាំមុន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងសូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព និងពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ រដ្ឋា
















-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣