ព័ត៌មាន
អាជ្ញាធរខេត្តកំពតប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ដើម្បីផ្សព្វផ្សាយការថែរក្សាបរិស្ថាន
អាជ្ញាធរខេត្តកំពត សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំទិវាសម្អាតពិភពលោកលើកទី៧ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង រាវ និងបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់ នៃកំណើនបរិមាណសំរាមលើភពផែនដី ពិសេសបរិស្ថានខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា ។
ប្រធានមន្ទីរបរិស្ថាន លោក អេង ប៉ូឡូ បានធ្វើលើកឡើងថា ការប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណរូបសំណាក់ត្រីសេះសមុទ្រ ខេត្តកំពតនេះ មានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង រាវ ដោយបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់នៃកំណើនបរិមាណសំរាមលើភពផែនដី។ ទិវាសម្អាតពិភពលោក ជាវេទិកាដ៏ល្អប្រសើរមួយ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង បុគ្គលិកមកពីគ្រប់ស្ថាប័នចូលរួមដើម្បីជាសារមួយជូនដល់សហគមន៍អន្តរជាតិថា “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។
លោកប្រធានមន្ទីរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍។
ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបរិស្ថានខេត្ត ដែលបានធ្វើការយ៉ាងសកម្ម ក្នុងការចូលរួមបង្កា ទប់ស្កាត់ និងថែរក្សាអភិរក្សបាននូវធនធានធម្មជាតិ ពិសេសបរិស្ថានស្អាតនៅគ្រប់តំបន់រមណីយដ្ឋាន និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។ ជាក់ស្តែងការរៀបចំទិវាសម្អាតពីភពលោកលើកទី៧នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត។
ឯកឧត្តមបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន លោកបានខិតខំ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ខេត្ត ពិសេសជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ធ្វើឲ្យមានកំណើនភ្ញៀវ កើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះក្នុងនាមយើងគ្រប់គ្នាជាម្ចាស់ផ្ទះ ត្រូវចូលរួមសហការគ្នា ទាំងប្រជាពលរដ្ឋ អាជីវករ ក្រុមអ្នកផ្តល់សេវាទេសចរណ៍ ក្រុមការងារសម្អាតសំរាម ត្រូវចូលរួមសម្អាត ថែរក្សាបរិស្ថានអនាម័យឲ្យបានល្អ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពិសេសត្រូវគិតថាកំពតជាផ្ទះរបស់យើង ហើយមានតែយើងទេ ដែលអាចធ្វើឲ្យផ្ទះមួយនេះស្អាតជានិច្ចបាន៕







-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា