ព័ត៌មាន
សម្ដេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ នៅឯសាលមហោស្រព ខេត្តក្រចេះ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ថា ភារកិច្ចស្នូល ២ ក្នុងចំណោមភារកិច្ចស្នូលនានារបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យមានការរីកចម្រើន និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ខេត្តក្រចេះ គឺជាខេត្តដ៏សំខាន់ និងផ្ដល់ភ័ព្វសំណាង ក៏ដូចជាអាយុជីវិតដល់ប្រជាជន និងប្រទេសកម្ពុជា ដ្បិតថា ភូមិជើងឃ្លូន ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នេះ គឺជាទីកំណើតនៃរណសិរ្ស ២ ធ្នូ ហើយប្រសិនបើពុំមានរណសិរ្ស ២ ធ្នូ ទេនោះ ក៏ពុំមាន ៧មករា ១៩៧៩ ដែរ ហើយបើពុំមាន ៧មករា ១៩៧៩ ទេនោះ អាយុជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងប្រទេសជាតិខ្មែរទាំងមូល នឹងទៅជាយ៉ាងណា ហើយក៏ប្រាកជាមិនអាចមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចថ្ងៃនេះដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីភារកិច្ចរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគ្រប់សមាសភាពសង្គម ពង្រីកសាមគ្គី លើកកម្ពស់ការអប់រំ សីលធម៌ ចរិយាធម៌ មនសិការស្នេហាជាតិរក្សាប្រពៃណី ទំនៀមទម្លាប់ រក្សាឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី លើកកម្ពស់ការអប់រំ គោរពសិទ្ធិស្ត្រី សិទ្ធិកុមារ លិទ្ធិប្រជាធិបតេយ្យ សមភាព យុត្តិធម៌ សង្គម និងគោរពច្បាប់ ទប់ស្កាត់រាល់អំពើរំលោភបំពាន និងជិះជាន់កេងប្រវ័ញ្ចមកលើស្រ្តីភេទ និងកុមារ អប់រំប្រជាជនឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ទប់ស្កាត់រាល់អំពើហិង្សាក្នុងគ្រួសារ ការរាលដាលជំងឺឆ្លងនានា មានជំងឺអេដស៍ជាដើម ជួយចាស់ព្រឹទ្ធាចារ្យ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រាគ្មានទីពំនឹង ដោយការបណ្តុះបណ្តាលមុខរបរសមស្រប ពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងពិភពលោក។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះឱ្យស្វែងយល់ និងអនុវត្តឱ្យបាននូវគោលនយោបាយគោលការណ៍ដឹកនាំរបស់បក្ស និងរាជរដ្ឋាភិបាល។ គោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានខ្ជាប់ខ្ជួន។ ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីឱ្យបានច្រើន។ សមាសភាពសមាគមនារី ដែលបានកែសម្រួល និងបំពេញបន្ថែមថ្មីត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ខេត្តក៏ដូចជាផែនការសកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ យកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរឱ្យបានល្អ រួមគ្នាទទួលខុសត្រូវរាល់ភារកិច្ចដែលបានកំណត់ ពង្រឹងមិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ។ ខិតខំការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពដល់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និងរៀបចំប្រជុំគណៈកម្មការសាខាឱ្យបានទៀងទាត់ ដើម្បីរាយការណ៍ និងបូកសរុប វាយតម្លៃសភាពការណ៍ និងមានវិធានដោះស្រាយបានត្រឹមត្រូវ និងទាន់ពេលវេលា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា



-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា