ព័ត៌មាន
ប្រធានស្នងការកាយឫទ្ធិជាតិកម្ពុជា៖ ការចូលរួមថែរក្សាសន្តិភាព គឺជាតម្លៃមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ
ការចូលរួមថែរក្សាសន្តិភាព គឺជាតម្លៃមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ នេះគឺជាការលើកឡើងរបស់ លោកស្រី ស្រូយ សុជាតិ អគ្គនាយ នៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានស្នងការកាយឫទ្ធិជាតិកម្ពុជា នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីអ្នកនាំសារសន្តិភាពដើម្បីសហគមន៍ខ្ញុំ និងផ្សព្វផ្សាយទិវាសន្តិភាពអន្តរជាតិ” កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មិត្ដភាព ក្រុងព្រះសីហនុ ។

លោកស្រី ស្រូយ សុជាតិ បន្ដថា គោលបំណងលើកកម្ពស់ការយល់ដឹងជាសាកលអំពី គុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព និងបង្ហាញពីឆន្ទះដ៏ខ្ជាប់ខ្ជួនបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ឋិតស្ថេរយូរអង្វែង និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកស្រីបន្តថា ការរៀបចំសិក្ខាសាលារយៈពេលបីថ្ងៃ ពីថ្ងៃទី២១ ដល់ ថ្ងៃ២៣ ខែកញ្ញានេះ គឺមានសារៈសំខាន់ចំពោះប្អូនៗយុវជនកាយរិទ្ធចំនួន ១៧២នាក់ នៃកងឯកភាពទាំងបីវិទ្យាល័យក្នុងក្រុងព្រះសីហនុ បានចូលរួមសិក្សាក្នុងវគ្គសិក្ខាសាលានៅពេលនេះ។ ហើយសម្រាប់អង្គការសហប្រជាជាតិបានអនុម័តយកថ្ងៃទី២១ ខែកញ្ញ ជារៀងឆ្នាំ សម្រាប់ពិភពលោកប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សំរាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក។

លោកស្រី បន្ថែមថា ដោយឡែកនៅក្នុងប្រទេសកម្ពុជា ការនាំយកសុខសន្តិភាពពេញលេញ និងការឯកភាពជាតិជូនប្រជាពលរដ្ឋកម្ពុជា រយៈពេលជិត ២៥ឆ្នាំ ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជា ដោយ «នយោបាយឈ្នះ-ឈ្នះ» រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការ។ ក្រោយពីទទួលបាននូវការបង្រួបបង្រួមជាតិពិតប្រាកដប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចម្រើននៅលើគ្រប់វិស័យគួរជាទីមោទនៈ។ ដូចនេះទាំងអស់គា្នត្រូវការសន្តិភាព ស្រលាញ់សន្តិភាព និងរួមគ្នាការពារសន្តិភាព ពាក្យថា សន្តិភាព និងអរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោកសម្រាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ៕






-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣