ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអធិការកិច្ចដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជចំណុះក្រសួង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាបង្កើតនូវភាពស្និទ្ធស្នាលនាឱកាសដែលឯកឧត្តមចូលកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់នូវជំនឿទុកចិត្ត និងឱកាសដល់ឯកឧត្តមដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានគោរពថ្លែងអំណរគុណ និងកតញុតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមដឹកនាំក្រសួងអធិការកិច្ចឱ្យទទួលបានផ្លែផ្កាគួរជាទីមោទនៈ និងភាពរីកចម្រើនជាច្រើនក្នុងវិស័យអធិការកិច្ចនាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ក្នុងក្រសួងអធិការកិច្ចបន្តរួបរួមគ្នាដើម្បីពង្រឹងវិស័យអធិការកិច្ចទាំងក្នុងក្របខណ្ឌសាធារណៈ និងឯកជនសំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងប្រព័ន្ធរដ្ឋបាល និងទប់ស្កាត់អំពើអសកម្មនានា ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។
ឯកឧត្តមបន្តថា ដោយបន្តពីគោលនយោបាយនៃក្រសួងអធិការនៃអណត្តិទី៦ និងចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ក្រសួងអធិការកិច្ចនៃរដ្ឋាភិបាលអណត្តិទី៧នេះ តាំងពីនៅដើមអណត្តិបានដាក់ចេញចក្ខុវិស័យចំនួន ៤ រួមមាន៖ (១)ការពង្រឹងសមត្ថភាពស្ថាប័ន, (២)ការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស, (៣) ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅក្នុងសមត្ថកិច្ចក្រសួង, (៤) ការថែរក្សាបរិយាកាសសុខុដុមនីយកម្មនៅក្នុងក្រសួង និង អង្គភាពចំណុះ។
ឯកឧត្តមបន្តថាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធីបតី ឯកឧត្តមរដ្ឋមន្រ្ដីបានកំណត់សសរស្តម្ភយុទ្ធសាស្ត្រស្ថាប័នដោយពិចារណាបន្ថែម ៣ ចំណុចទៀត សម្រាប់ក្រសួងអនុវត្តរួមមាន ទី១ ពង្រឹងការរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ដើម្បីធានាតម្លាភាព និងការអនុវត្តច្បាប់ពេញលេញ ទី២ ជំរុញកិច្ចសហការ និងភាពជាដៃគូរដ្ឋ ឯកជន និងដៃគូសំខាន់ៗ ក្នុងគោលបំណងផ្លាស់ ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងទី៣ រួមចំណែកក្នុងការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការអធិការកិច្ច និងដោះស្រាយបណ្តឹង៕





-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ