ព័ត៌មាន
ផលិតផលកែច្នៃ និងវេចខ្ចប់ក្នុងស្រុក កំពុងមានទីផ្សារ និងទទួលបានការគាំទ្រប្រសើរជាងមុន
សហគ្រិនដែលជាម្ចាស់សហគ្រាសក្នុងស្រុក បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈដែលការលក់ផលិតផលរបស់ពួគគាត់ ទទួលបានការគាំទ្រ និងលក់ដាច់បានប្រសើរជាងមុន ហើយរំពឹងថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
សិប្បករដែលម្ចាស់សហគ្រាសកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក ព័ត៌មាន BTV ស្តីពីការលក់ និងការដាក់បង្ហាញផលិតផលខ្មែរ ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍សង្គមខ្មែរ នៅថ្ងៃទី ២២ ខែ កញ្ញា នេះថា ពាក់ព័ន្ធការរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួម ដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជា ការផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និងអនាម័យជាដើម ដើម្បីឲ្យប្រជាជនជួយគាំទ្រផលិតផលក្នុងស្រុក ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ការចូលរួមគាំទ្រពីប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឱ្យខ្សែច្រវាក់ ផលិតកម្មបានដំណើរការ ដែលជាផ្នែកមួយជួយគាំទ្រដល់កសិករជាអ្នកដាំដុះ ការលើកកម្ពស់វិស័យការងារ និងការបង្កើនចំណូលក្នុង សេដ្ឋកិច្ចជាតិជាដើម។
សិប្បករទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងមកដល់ពេលនេះ ផលិតផលរបស់ពួកគាត់មួយចំនួន បានរុញ ចូលទីផ្សារធំៗជាបណ្តើរៗ និងការរុញចូលក្នុងផ្សារសមាគមខ្មែរជាដើម បច្ចុប្បន្នឃើញថា, មានការលក់ដាច់ប្រសើរជាងពេលមុន, ហើយរំពឹងថា ចាប់ពីពេលនេះតទៅ ទីផ្សារធំៗនៅក្នុងស្រុក នឹងស្រូបផលិតផលរបស់ពួកគាត់កាន់តែច្រើន។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញផលិតផលខ្មែរនេះ សមាគមបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីលើកទឹកចិត្តដល់សិប្បករខ្មែរដែលជាអ្នកផលិត និងប្រជាពលរដ្ឋដែលជាអ្នកទិញ ឱ្យជួយគាំទ្រផលិតផល ខ្មែរ ។ ការចូលរួមគាំទ្រពីប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកបង្កើតការងារក្នុងស្រុក ជួយដល់ប្រជាជនឱ្យមានការងារធ្វើ និងបង្កើត ប្រាក់ចំណូលដល់ប្រជាជន។ ជុំវិញបញ្ហានេះ សមាគមបាននិងកំពុងខិតខំយកចិត្តទុកដាក់ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីចូលរួម លើកកម្ពស់ផលិតខ្មែរ ឱ្យមានការគាំទ្រ និងមានទីផ្សារលក់ផលិតផលរបស់ពួកគាត់កាន់តែច្រើន។
ទាក់ទិនការជួយដល់ផលិតករ សេវាករ និងសហគ្រិននេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ ចូលរួមជួយជ្រោមជ្រែង បណ្តុះគំនិតច្នៃប្រឌិតថ្មីៗ និងការស្វែងរកដៃគូពង្រីកអាជីវកម្មជាដើម រួមជាមួយការជំរុញឱ្យសហគ្រិនចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលផ្សេងៗឱ្យបានច្រើន ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីផ្សព្វផ្សាយ ការលក់ផលិតផល និងការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ