ព័ត៌មាន
JICA ចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៨
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោកស្រី SHIMADA Tomoko ប្រធាននាយកដ្ឋានកសាងសន្តិភាពនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីក្រុងតូក្យូ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២ ដែលនឹងចាប់អនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់ខែមេសាឆ្នាំ២០២៨ ខាងមុខ ។
ការចុះហត្ថលេខានារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញទៅលើគម្រោងនេះ គឺស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយ តបនឹងយុទ្ធសាស្ត្រសកម្មភាពមីនរបស់រដ្ឋាភិបាលនិងយុទ្ធ សាស្ត្ររបស់ស៊ីម៉ាក់ ជាពិសេសេគម្រោងនេះរួមចំណែកដល់គោលនយោបាយរបស់រដ្ឋាភិបាលជប៉ុនចំពោះប្រទេសកម្ពុជា លើគំនិតផ្តួចផ្តើមសកម្មភាពមីនកម្ពុជា-ជប៉ុន។គម្រោងនេះ នឹងរួមចំណែក ក្នុងការកសាងសមត្ថភាព នឹងពង្រឹងតួនាទីរបស់អង្គភាពស៊ីម៉ាក់ ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្មភាពមីនប្រកបដោយឯកទេស និងវិជ្ជាជីវៈកម្រិតស្តង់ដារសាកល រួមជាមួយការធ្វើផែនការសម្រាប់កំណែទម្រង់ស្ថាប័ន និងពង្រឹងសមត្ថភាពមន្រ្តីជំនាញ។
បន្ថែមពីនេះទៀត ធាតុសំខាន់នៃគម្រោងនេះគឺផ្តោតទៅលើការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងកម្រិតអន្តរជាតិ លើការបណ្តុះបណ្តាលវិស័យសកម្ម ភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ការកសាងធនធានសមត្ថភាពបន្ថែមដល់មន្រ្តីបុគ្គលិក និងការពង្រឹងផ្នែកទំនាក់ទំនងសាធារណៈ។
លោកស្រី SHIMADA Tomoko បានមានប្រសាសន៍នៅ ក្នុងពិធីចុះហត្ថលេខា ដោយបង្ហាញពីក្តីសោមនស្សរីករាយដែលបានមកទស្សនកិច្ចអង្គភាពស៊ីម៉ាក់ និងបានឃើញពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ ហើយការចុះហត្ថលេខាថ្ងៃនេះគឺដើម្បីរួមចំណែកជាមួយការពង្រឹងសមត្ថភាពដែលមានស្រាប់របស់អង្គភាពស៊ីម៉ាក់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពការងាររបស់អង្គភាពស៊ីម៉ាក់នៅពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដល់ប្រជាជននិងប្រទេសជប៉ុន ជាពិសេសថ្នាក់ដឹកនាំ និងក្រុម ការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនទាំងនៅរាជ ធានីភ្នំពេញ និងទីក្រុងតូក្យូប្រទេសជប៉ុន រួមជាមួយនឹងទីប្រឹក្សាបច្ចេកទេសជប៉ុន ដែលបានខ្នះខ្នែងជ្រោមជ្រែងជួយកសាងសមត្ថភាពអង្គភាពស៊ីម៉ាក់ទាំងពីមុនរហូតមកទល់បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា គម្រោងនេះពិតជាបានបង្ហាញពីការតាំងចិត្តសហការរួមគ្នារបស់រដ្ឋាភិបាលប្រទេសជប៉ុន និងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា គម្រោងដំណាក់កាលទី១ នឹងបញ្ចប់នៅឆ្នាំក្រោយ ប៉ុន្តែការចុះហត្ថលេខានាពេលនេះគឺដើម្បីត្រៀមបន្តការងារសម្រាប់គម្រោងថ្មីរយៈពេល៤ឆ្នាំទៅមុខទៀត៕ អត្ថបទ៖ ភារម្យ





-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង