ព័ត៌មាន
កុមារកំព្រាមានពិការភាព និងអ្នកថែទាំ ទទួលបានការផ្តល់ម្ហូបអាហារពីសប្បុរសជន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ
លោកជំទាវ ជា ផល្គុន ឧត្តមភរិយា ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងសប្បុរសជន បានអញ្ជើញផ្តល់អាហារ ដល់កុមារមានពិការភាព អូទីស្សឹម ខ្សោយសតិបញ្ញា ដោនស៊ីនដ្រូម កុមារកំព្រា ពិការភ្នែក កាយសម្បទា និងអ្នកថែទាំ ចំនួន ៣០០នាក់ នៅ“មជ្ឈមណ្ឌលទារក និងកុមារជាតិ”។
លោកជំទាវ ជា ផល្គុន បានពាំនាំការ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនចំពោះ កុមារមានពិការភាព និងបងប្អូនទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាល ឯកឧត្តម និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់ចំពោះ បងប្អូនជនមានពិការភាព ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា និងជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង។
លោកជំទាវបន្តថា ការជួបជុំនាថ្ងៃនេះក៏បញ្ជាក់ដែរថា កុមារដែលស្នាក់នៅ និងទទួលការមើលថែទាំក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ គឺមិនត្រូវបានបំភ្លេចចោលឡើយ។ ជនមានពិការភាព ក៏មានសិទ្ធិទទទួលបាននូវការស្រលាញ់រាប់អាន មានឱកាសចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា និងត្រូវបានផ្តល់តម្លៃដែលជាចំណែកនៃកោសិកាសង្គមមិនអាចខ្វះបាន។ ជាពិសេសគឺមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រមុខរាជរដ្ឋាភិបាលផងដែរ។
លោកស្រី ថោង ពៅ បានលើកឡើងថា នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ មានកុមារ និងយុវជនមានពិការភាពចំនួន ១៩៥នាក់ រួមមានកុមារពិការចំនួន ១៧៦នាក់ កុមារ HIV ចំនួន៧នាក់ និងកុមារធម្មតា១២នាក់។ ដោយក្នុងនោះមានកុមារ និងយុវជនចំនួន ៨៧នាក់ អាច ញ៉ាំអាហារដោយខ្លួនឯងបាន និងកុមារនិងយុវជនចំនួន ១០៨នាក់ ត្រូវការអ្នកថែទាំបញ្ចុក។ កុមារចំនួន ៥០នាក់ ត្រូវញ៉ាំបបររ៉េហ្សីម និងកុមារចំនួន ៣៥នាក់ ត្រូវប្រើប្រាស់ (លេប) ថ្នាំប្រកាច់ជារៀងរាល់ថ្ងៃ។ កុមារដែលមាន អាយុចាប់ពី០១ឆ្នាំ ដល់១៨ឆ្នាំ មានចំនួន ១៣០នាក់ និងយុវជនអាយុលើ១៨ឆ្នាំ មានចំនួន ៦៥នាក់។
ជារួមកុមារ និងយុវជនដែលរស់នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ មានអាយុចន្លោះពី១ខែ ដល់ ៤៣ឆ្នាំ។ កុមារនិងយុវជនទាំងនោះភាគច្រើន ទទួលពីមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ មន្ទីពេទ្យជប៉ុន និងទទួលពីអាជ្ញាធរ ដែនដីដែលត្រូវបានឪពុកម្តាយ ឬសាច់ញាតិបោះបង់ចោល ឬស្លាប់ចោល និងមួយចំនួនត្រូវ ឪពុកម្តាយបោះបង់ចោលនៅខាងមុខមជ្ឈមណ្ឌលតែម្តង។
មជ្ឈមណ្ឌលទារក និងកុមារជាតិ បានទទួលការឧបត្ថម្ភ និងរបបប្រចាំថ្ងៃ តាមអនុក្រឹត្យលេខ ៩០ អនក្រ .បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៧នៃអនុក្រឹត្យលេខ ១១៦ អនក្រ.បក ស្តីពី របបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ ដោយបានដំឡើងប្រាក់ម្ហូបអាហារ ពី ៤៥.០០០រៀល ក្នុងមួយខែ ទៅ ១៥០.០០០រៀល ក្នុងខែ។ ផ្អែកតាមការឧបត្ថម្ភនេះ មជ្ឈមណ្ឌលបានផ្តល់នូវអាហារដល់កុមារចំនួន ០៣ពេល និងមានអាហារសម្រន់ ០២ពេល ក្នុងមួយថ្ងៃ រួមមាន៖ ទឹកសណ្តែក ឬទឹកដោះគោ នំចំណី និងផ្លែឈើផ្សេងៗ។
លើកឡើងក្នុងឱកាសនោះផងដែរ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមតន្រ្តីសំនៀងជនពិការបានលើកឡើងថា ក្នុងនាមជនមានពិការភាពកន្លងមក សមាគមតែងតែកៀរគរសប្បុរជន ដើម្បីចូលរួមធ្វើសកម្មភាព កិច្ចការងារសង្គមសប្បុរសធម៌ សម្របសម្រួលបញ្ហាសុខភាព ថវិកា សម្ភារៈជួយដល់ជនមានពិការភាព ចែករំលែកនូវក្តីស្រឡាញ់ អាហារទានជូនដល់កុមារ និងអ្នកថែទាំ ដោយមិនទុកឱ្យពួកគេនៅឯកោឡើយ។
ឯកឧត្តមលើកឡើងដែរថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មានជនមានពិការភាពមានបណ្ណសមធម៌ចំនួន ៤៩,០២១ នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងមានជនមានពិការភាពចំនួន ២១,១៨៤ នាក់ បានចុះឈ្មោះដើម្បីទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ព្រមទាំងចំនួន ២៥០ នាក់ បានចុះឈ្មោះបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដោយឡែក ជនមានពិការភាពដែលមានបណ្ណសម្គាល់ជនមានពិការភាពនៅរាជធានីខេត្តទាំង ២៥ កំពុងបន្តចុះឈ្មោះដើម្បីទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
ផ្អែកតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថាអត្រាជនមានពិការភាព កម្ពុជា មានប្រមាណ ៥.៣% (ប្រមាណ ៨៧២,៥២៧ នាក់) នៃចំនួនប្រជាជនសរុបប្រមាណជាង ១៦លាននាក់៕ អត្ថបទ៖ គឹមហុក














-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង