ព័ត៌មាន
ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាំយកអំណោយជូនដល់ កងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបន្ទាត់ព្រំដែន
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំ យកអំណោយ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូច នគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែន តេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានមក ដល់នាពេលខាងមុខនេះ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី នឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក រដ្ឋមន្រ្ដី ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ ទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ដែលបានលះបង់កម្លាំងកាយ ចិត្ដ ពុះពារការលំបាក ក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណ ភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិនិង ប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តមបានបន្ថែមទៀតថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈ ការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយក៏ដើម្បីអភិវឌ្ឍន៍ កសាង សង្គមជាតិ ស្របតាមគោលការណ៍កំណែទំរង់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៧ ដែលបានដាក់ចេញនូវ គោលនយោបាយ ព្រមទាំងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្នុងទិសដៅដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដូចនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោល បំណង គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេ ត្រីភាព សាមគ្គីភាព រវាងកងទ័ព និងស្ថាប័នអង្គភាពស៊ីវិលឱ្យកាន់តែជិតសិ្នទ្ធដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់កងទ័ពឱ្យកាន់តែប្រសើរ។
អំណោយដែលនាំមកជូននាពេលនោះរួមមាន៖ គ្រឿងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងជូនថវិកាក្នុងម្នាក់ៗ ចំនួន៥០,០០០រៀល អង្គភាពនីមួយៗចំនួន ២,០០០,០០០រៀល សរុបជាថវិកាប្រមាណ ២១២ លានរៀល៕










-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង