ព័ត៌មាន
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាប្រារព្វទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលេីកទី១២ និងអន្តរជាតិលេីកទី៦៧ ឆ្នាំ២០២៤
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាប្រារព្វពីធីអបអរសាទរទិវាជនមានពិការភាពគ- ថ្លង់កម្ពុជាលេីកទី១២ និងអន្តរជាតិលេីកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ប្រេីប្រាស់ភាសាសញ្ញានៅក្នុងសង្គមដេីម្បីជនមានពិការភាពគ-ថ្លង់ ទទួលបានសិទ្ធិ” នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤នេះ ក្រោមអធិបតីឯកឧត្ដម ជា សុមេធី រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និង ដោយមានការចូលរួមពីតំណាងអង្គការដៃគូ និងបងប្អូនជាជនមានពិការភាពជាច្រេីនរូប ។
ការប្រារព្វទិវានេះរៀបចំឡើងមានគោលបំណងទី១. បង្កើនការយល់ដឹងរបស់សាធារណជនអំពីផ្នត់គំនិតចំពោះជនមានពិការភាពគ-ថ្លង់។ ទី២.លើកកម្ពស់ការធ្វើបរិយាបន្នសង្គមតាមរយៈកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទង រវាងជនមានពិការភាពគ-ថ្លង់និងមនុស្សទូទៅ។ និង៣. ពង្រឹងស្មារតីរួបរួមនៅក្នុងសហគមន៍តាមរយៈសកម្មភាពនិងបទពិសោធន៍រួមគ្នា។
ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទី នៃអគ្គលេខា ធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា ទិវាឆ្នាំនេះ ផ្តល់ឱកាសដើម្បីគាំទ្រនិងការពារអត្តសញ្ញាណភា សាសញ្ញា និងភាពចម្រុះនៃវប្បធម៌។ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្ស គ-ថ្លង់ ក្នុងការបង្ហាញ ខ្លួន ជាស្ពានភ្ជាប់ទំនាក់ទំនង ជាមួយអ្នកផងទាំងពួង និងអាចចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម សីល្បៈ វប្បធម៌ និងនយោបាយ។ល។ ជនមានពិការភាពគ-ថ្លង់ អាចមានគុណភាពជីវិតល្អប្រសើបានលុះត្រាតែភាសាសញ្ញាត្រូវបានប្រើប្រាស់យ៉ាងទូលំ ទូលាយនិងគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម។ ដូចនេះការប្រើភាសាកាយវិការទំនាក់ទំនងគឺជាមធ្យោបាយល្អក្នុងការប្រើប្រាស់ជាពិសេសចំណោមជនមានពិការភាពគ-ថ្លង់តាមគ្រួសារ និងសហ គមន៍ ព្រោះងាយយល់លឿនជាងភាសាសញ្ញាផ្លូវការ។
ឯកឧត្ដម អ៊ុង សម្បត្តិ បន្តថា ទោះបីមនុស្សគ-ថ្លង់ទទួលបានសិទ្ធិសេរីភាពកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្តី ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ការងារក្នុងស្ថាប័នសាធារណៈនិងឯកជននៅមានកម្រិត ការទទួលសេវានានានៅមានឧបស័គ្គដោយ កង្វះអ្នកបកប្រែភាសាសញ្ញា សាលាអប់រំមនុស្សគ-ថ្លង់មិន ទាន់បានបង្កើតឡើងគ្រប់ខេត្ត ការប្រើប្រាស់ភាសាសញ្ញាមិនទាន់ទូលំទូលាយនៅតាមសហគមន៍ ការទទួលព័ត៌មានគ្រប់ជ្រុងជ្រោយនៅមានកម្រិតដោយសារកង្វះការបកប្រែនៅតាមប្រព័ន្ធព័ត៌មាននានា។ល។ ខណះ នៅឆ្នាំ២០១៧ រាជរដ្ឋា ភិបាលកម្ពុជា បានបង្កើតវិទ្យាស្ថានអប់រំពិសេសក្នុងគោលបំណងបណ្តុះបណ្តាលគ្រូបង្រៀនជនមានពិការភាព វិក្រឹត្យ ការ បុគ្គលិកអប់រំគ្រប់ភូមិសិក្សាសម្រាប់ជនមានពិការភាព ការអភិវឌ្ឍសមត្ថភាព បុគ្គលិកអប់រំ សម្រាប់អប់រំជនមានពិការភាព។ល។
អ្នកស្រី ស្រេង វណ្ណី សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងជនមានពិការភាពគ-ថ្លង់បានថ្លែងក្នុងឱកាសនេះថា ដោយសារមានសាលាភាសាសញ្ញា បានជួយឲ្យជនពិការគ ថ្លង់ អាចទទួលបានព័ត៌មានតាមរយៈទូរទស្សន៍ទំនាក់ទំនងសង្គម និងប្រព័ន្ធឌីជីថលមួយចំនួន និងមានសមត្ថភាពធ្វើការងារបានបើករបរអាជីវកម្មផ្ទាល់ខ្លួនដូចគេ ហើយអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីដោយស្មើ ភាព។
អ្នកស្រី ស្រេង វណ្ណី បន្តថា រាជរដ្ឋាភិបាលបានយកចិត្តដាក់មកលើជនមានពិការភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែ បញ្ហាប្រឈមខ្លះនៅតែមានដូចជា សាលាអប់រំពិសេ សមិនទាន់មានគ្រប់ខេត្ត ។ ចំនួនក្រុមគ្រួសារមិត្តភក្តិមានចំនួនតិចដែលចេះភាសាសញ្ញា មនុស្សមិនមែនគ-ថ្លង់ មិនចូលចិត្តរៀនភាសាសញ្ញាដែលធ្វើឱ្យជនមានពិការភាពមាន ការលំបាកក្នុងការទំនាក់ទំនងនិងស្វែងរកមិត្ត។រីឯការងារ ក្នុងក្របខណ្ឌរដ្ឋនិងឯកជនក៍មានចំនួនតិចបើប្រៀបធៀបជាមួយជនមានពិការភាពផ្សេងៗ ។
ជាការឆ្លើយតបនិងដើម្បីជាមូលដ្ឋានក្នុងការអនុវត្តកិច្ច ការពារនិងលើកកម្ពស់សិទ្ធិជនមានពិការនោះ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការបានស្នើឲ្យ ទី១ គឺគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ រួមគ្នារៀបចំបរិស្ថានសមស្របសម្រាប់ជនមានពិការភាព លុប បំបាត់អាកប្បកិរិយារើសអើងជនមានពិការភាពគ-ថ្លង់ តែត្រូវចាត់ទុកជនពិការជាកោសិកាដ៏មានសក្តានុភាពក្នុងការអភិវឌ្ឍសង្គមដោយមើលលើសមត្ថភាព កុំមើលតែទៅលើពិការភាពរបស់ពួកគាត់។ទី២-ស្នើគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយដាក់បញ្ចូលការ ងារពិការភាពទៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន និងអង្គភាពនីមួយៗ ។ ទី៣-ត្រូវគិតគូរអំពីលទ្ធភាពរបស់ជនមានពិការភាពគ-ថ្លង់ក្នុងការទំនាក់ទំនង និងអាចទទួលបានព័ត៌មាននានាក្នុងសង្គម ដោយពង្រីកភាសាសញ្ញានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលភាសាសញ្ញាតាមប្រព័ន្ធផ្សព្វផ្សាយនានា និង ពង្រីកលទ្ធភាពប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យាដល់ជនមានពិការភាព។ ទី៤-សូមបងប្អូនជនមានពិការភាពទាំងឡាយ
ជាពិសេសជនមានពិការភាពគ-ថ្លង់ មិនត្រូវអស់សង្ឃឹម ឬ បោះបង់ការខិតខំរបស់ខ្លួនឡើយត្រូវប្រែ ក្លាយពីការឈឺចាប់ដែលបន្សល់ទុកពីភាពពិការ ទៅជាថាមពលជម្នះគ្រប់ឧបសគ្គចំពោះមុខ ដើម្បីសម្រេចបានតាមគោលដៅរបស់ខ្លួន។
សូមជម្រាបថា កម្ពុជាមានសាលាអប់រំពិសេសចំនួន៥ កន្លែង ក្រោមការគ្រប់គ្រងរបស់ក្រសួងអបរំយុវជននិង កីឡាចែកចេញ ២កន្លែងនៅភ្នំពេញ មួយកន្លែងនៅខេត្តកំពង់ចាម ១កន្លែងនៅខេត្តសៀមរាប និងមួយកន្លែងទៀតនៅខេត្តបាត់ដំបង។ ក្នុងឆ្នាំ ២០២៤ សាលាទាំង៥ មានគ្រូគ្រប់ភូមិសិក្សាចំនួន៨៥នាក់ ក្នុងនោះស្រី ៥១នាក់។ជា មួយគ្នានេះដែរ សិស្សគ-ថ្លង់ដែលកំពុងសិក្សា ក្នុងឆ្នាំ ២០២៤ គ្រប់ភូមិសិក្សាមានចំនួន ៦៥៤នាក់ (ស្រី ២៦៧ នាក់) ៕ អត្ថបទ.ភារម្យ
-
ព័ត៌មាន6 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន1 week ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន1 week ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន5 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន6 days ago
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
-
ព័ត៌មាន6 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន5 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន1 week ago
ពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI