ព័ត៌មាន
ភ្ញៀវអន្តរជាតិនាំគ្នាទស្សនា ពិធីបុណ្យកាន់បិណ្ឌតាមវត្តអារាមនៅរាជធានីភ្នំពេញ
បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺពិធីបុណ្យជាតិធំមួយរបស់ប្រទេសកម្ពុជា ដែលតាមទីវត្តអារាម តែងតែប្រារព្វរៀងរាល់ឆ្នាំរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ។ បណ្តាភ្ញៀវទេសចរអន្តរជាតិ នានា ដែលមកទស្សនាកម្ពុជា ក្នុងអំឡុងពេលនេះ មានការផ្តោតចាប់អារម្មណ៍ខ្លាំង ទស្សនាពិធីបុណ្យនេះ ខណៈមើលឃើញពលរដ្ឋខ្មែរក្មេងចាស់ស្រុះស្រួលគ្នាល្អប្រកាន់ខ្ជាប់ប្រពៃណីវប្បធម៌ទៅវត្តបានល្អប្រសើរ។
បណ្តាភ្ញៀវបរទេស បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៦ ខែកញ្ញានេះថា នៅក្នុងដំណើរទស្សនាកម្សាន្តរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃ ភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្នា បានទស្សនា និងសិក្សាស្វែងយល់ពិធីបុណ្យកាន់ ភ្ជុំបិណ្ឌនៅតាមបណ្តាអារាមក្នុងរាជធានីភ្នំពេញ ហើយភ្ញៀវបានមើលឃើញប្រជាពលរដ្ឋខ្មែរ នាំគ្នាស្លៀកពាក់បែបប្រពៃណីស្អាតបាត មាននាំអាហារចង្ហាន់ប្រគេនព្រះសង្ឈ ក្នុងទឹកមុខញញឹមរាក់ទាក់ ជាមួយនឹងការធ្វើបុណ្យចែកទៀន ជូនពលរដ្ឋដទៃ ហើយក៏ជាពិធីបុណ្យមួយដែលមិនធ្លាប់ឃើញនៅប្រទេសផ្សេងៗទៀត។
បើតាម ព្រះទស្សទានមុនី សួន តេង គង់នៅវត្តស្វាយអំពែ មានថេរដីការថា នៅក្នុងពិធីកាន់បិណ្ឌ ក្នុងរយៈពេល៩ថ្ងៃមកនេះ វត្ត បានទទួលភ្ញៀវបរទេសចូលទស្សនាហូរហែរដែរ ក្នុងនោះ មានភ្ញៀវបរទេសខ្លះ ក៏បានចូលរួមធ្វើបុណ្យចែកទានជាមួយនឹងពលរដ្ឋខ្មែរផងដែរ ។
ព្រះសង្ឈ បានមានថេរដីកាទៀតថា វត្តស្វាយអំពែ ក៏ដូចជាវត្តអារាមនានាទៀតនៅទូទាំងប្រទេស គឺបានរៀបចំអភិវឌ្ឍវត្ត ឲ្យក្លាយជាវត្តទេសចរណ៍ និងទាក់ទាញភ្ញៀវបរទេសនានា ចូលទស្សនា និងទទួលយកបទពិសោធន៍ ក្នុងការមកធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីបុណ្យបែបសាសនានានាទៀតជាមួយពលរដ្ឋខ្មែរ៕ អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ