ព័ត៌មាន
សម្តេចធិបតី៖ ការផ្លាស់ប្ដូររដ្ឋមន្រ្ដី គឺដើម្បីសាកល្បងអ្នកកាន់ចង្កូតថ្មី បង្កើតការដឹកនាំថ្មីៗ
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូររដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងអធិការកិច្ច គឺដើម្បីសាកល្បងអ្នកកាន់ចង្កូតថ្មី ប្ដូរគ្នាបង្កើតការដឹកនាំថ្មីៗនៅតាមក្រសួង ស្ថាប័ន ក្នុងគោលដៅសម្រេចឱ្យបានតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ទាំងអតីរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន និងឯកឧត្តម ហួត ហាក់ អតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដែលទើបបានផ្លាស់ប្ដូរភារកិច្ចជាមួយគ្នា គឺបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ ប៉ុន្តែដោយសារវិធីសាស្រ្ដក្នុងការដឹកនាំឱ្យមានការរីកចម្រើនរិតតែខ្លាំងថែមទៀទ រាជរដ្ឋាភិបាលចាំបាច់ធ្វើការផ្ដាស់ប្ដូររដ្ឋមន្រ្ដីបែបនេះ។
សូមបញ្ជាក់ថា ឯកឧត្តម សុខ សូកេន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ផ្លាស់ប្តូរជាមួយ លោក ហួត ហាក់ ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋសភាអនុម័តគាំទ្រទាំងស្រុង លើការកែសម្រួលសមាសភាព រាជរដ្ឋាភិបាលចំនួន២រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភា សរុប ១០៦រូប៕ អត្ថបទ៖វ៉ន ដារ៉ា
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ