ព័ត៌មាន
អភិបាលខណ្ឌបឹងកេងកង ណែនាំសមត្ថកិច្ចរក្សាឱ្យបានគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននីមួយៗ ត្រូវរួមគ្នាថែការពាររក្សាឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបានការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក សុខ សម្បត្តិ បានលើកឡើងថា សាលាសង្កាត់ នគរបាល អាវុធហត្ថខណ្ឌ ត្រូវប្រើប្រាស់កម្លាំងអោយបានគ្រប់គ្រាន់តាមគោលដៅទាំងអស់ ពិសេស តាមទីតាំង វត្តអារាម សាលារៀន និងទឹកន្លែងកំសាន្តនានា។ កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ដោយបានកំណត់គោលដៅដែលអាចមានបញ្ហា ពិសេសដីឡូត៍ដែលទុកចោលទំនេរ ផ្ទះទុកចោល ត្រូវផ្សព្វផ្សាយឲ្យម្ចាស់ទីតាំងនីមួយៗសំអាត កាប់ឆ្ការព្រៃឲ្យអស់ ពីព្រោះទីតាំងបែបនេះ គឺជាការផ្ដល់ជំរកឲ្យជនអាណាថា ក្មេងហិតកាវ សេពគ្រឿងញៀនជាដើម ហើយពួកនេះក៏អាចបង្កជាបទល្មើស លួច ឆក់ ប្លន់ ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាយ ។
អភិបាលខណ្ឌបឹងកេងកង បាននបន្ថែមថា គណៈបញ្ជាការឯកភាពខណ្ឌត្រៀមចាត់កម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ចៀសវាងការកកស្ទះចរាចរណ៍ ។ បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ដើម្បីថែរក្សាឲ្យបាននូវគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ជាពិសេស បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ក្រុមក្មេងទំនើងជាដើម ។
ជាមួយគ្នានេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ក៏បានណែនាំសមត្ថកិច្ចគ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទឱ្យបានម៉ត់ចត់ បង្កើនការភ្ជាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ គ្រប់សាលាសង្កាត់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នឹងត្រូវរាយការណ៍រាល់សកម្មភាពក្នុងមូលដ្ឋានជូនគណៈបញ្ជាការឯកភាពខណ្ឌឱ្យបានទាន់ពេលវេលា៕ តារាវុទ្ធី





-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣