ព័ត៌មាន
គណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគលើវិស័យអគ្គិសនី ២៣ គម្រោង
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗជាច្រើន។
ក្រៅពីការឆ្លង និងអនុម័ត សេចក្តីព្រាងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើ ម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍នោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះក៏បានពិនិត្យ ឆ្លង និងអនុម័តសំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគកិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣ គម្រោងសម្រាប់ឆ្នាំ២០២៤-២០២៩ ផងដែរ។
គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣ គម្រោងនេះនឹងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។
គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣ គម្រោងនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ចំនួន ៦ គម្រោង គម្រោងជីវម៉ាស(Biomass)ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យចំនួន ១ គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន(LNG)ចំនួន ១ គម្រោង គម្រោងវារីអ គ្គិសនីចំនួន ១ គម្រោង និងគម្រោងស្ថានីយស្តុកថាមពលចំនួន ២ គម្រោង។ ក្នុងគម្រោងអភិវឌ្ឍន៍សរុ បចំនួន ២៣ នេះមានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីចំនួន ២១ គម្រោងដែលមានអានុភាពសរុ ប ៣៩៥០ មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពលចំនួន ២ គម្រោងដែលមានអានុ ភាព ២០០០ មេហ្គាវ៉ាត់។ គម្រោងវិនិយោគទាំង ២៣ នេះមានទុនវិនិយោគសរុបចំនួន ៥៧៩០លានដុល្លារអាម៉េរិក។
តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ នេះមានផលប្រយោជន៍ចំពោះកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលតាមកំណើន នៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាច ផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៅកម្ពុជា។
គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុក, បង្កើន ការអភិវឌ្ឍថាមពលស្អាត ដែលរួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាម ពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អ គ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាម ពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំ ភាយឧស្ម័នផ្ទះកញ្ចក់។ គម្រោងនេះនឹងផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, រតនគិរី, មណ្ឌលគិរី, ព្រះសីហនុ, កំព ង់ចាម និងខេត្តព្រៃវែង។ នៅក្នុងដំណាក់កាលសាងសង់ ដំណើរការ និងថែទាំ គម្រោងនេះនឹងនាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប រួមជាមួយការបណ្តុះបណ្តាលនៅនឹងកន្លែង ជួយបង្កើនសមត្ថភាពជំនាញរបស់កម្មករនិយោជិតកម្ពុជា តាមរយៈការអនុវត្តផ្ទាល់នៅមូលដ្ឋាន។ ជាពិសេសរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោងវិនិយោគទាំង ២៣ គម្រោងដែលរួមមានពន្ធលើប្រាក់ចំណូល ពន្ធបន្ថែមលើការបែងចែកមុនពន្ធកាត់ទុកលើការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ ក្នុងរយៈពេលនៃប្រតិបត្តិការ គម្រោងតាមកិច្ចព្រមព្រៀង៕
ដោយ៖ គង់ ឌិន








-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
