ព័ត៌មាន
អាមេរិករិះគន់អ៊ីស្រាអែលនៅអង្គការសហប្រជាជាតិចំពោះស្ថានភាពមហន្តរាយនៅហ្កាហ្សា
សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធសប្ដាហ៍នេះថា អ៊ីស្រាអែល ត្រូវតែដោះស្រាយជាបន្ទាន់ចំពោះស្ថានភាពមហន្តរាយ ក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប និងបញ្ឈប់ការរងទុក្ខកាន់តែវេទនា ដោយសារតែការកំហិតលើការផ្តល់ជំនួយ។

ដោយយោងទៅលើរបាយការណ៍ស្ដីពីស្ថានភាពយ៉ាប់យ៉ឺននៅភាគខាងត្បូង និងកណ្តាលតំបន់ហ្កាហ្សា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយថា ស្ថានភាពដ៏មហន្តរាយទាំងនេះត្រូវបានព្យាករណ៍ជាច្រើនខែកន្លងមកហើយ ប៉ុន្តែនៅតែមិនទាន់ត្រូវបានដោះស្រាយបាននៅឡើយ ។នៅពេលនេះ មិនត្រូវឲ្យមានស្ថានភាពលំបាក់បែបនេះបន្តកើតឡើងមានទៀតទេ។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងអំពាវនាវឱ្យអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ស្ថានភាពដ៏លំបាកនេះ។

ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសបានជួបប្រជុំគ្នាជុំវិញវិបត្តិមនុស្សធម៌មួយឆ្នាំបន្ទាប់ពីការវាយប្រហារដ៏សាហាវពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល បានបង្កឱ្យមានសង្រ្គាមនៅហ្កាហ្សាសព្វថ្ងៃ។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយកម្ទេចដែនដីដែលខ្លួនឡោមព័ទ្ធមួយនេះស្ទើររាបដល់ដី សម្លាប់មនុស្សជាង៤ម៉ឺននាក់ និងបង្ខំឲ្យប្រជាជនស្ទើរតែទាំងអស់នៃប្រជាជនសរុប ២,៣ លាននាក់ត្រូវភៀសខ្លួនដោយពឹងផ្អែកលើជំនួយទាំងស្រុងដើម្បីរស់។

លោកស្រី Thomas-Greenfield ក៏បានសង្កត់ធ្ងន់ផងដែរលើបទបញ្ជារបស់អ៊ីស្រាអែលនាពេលថ្មីៗនេះសម្រាប់ជនស៊ីវិលនៅភាគខាងជើងហ្កាហ្សាឱ្យជម្លៀសម្តងទៀត ដោយនិយាយថាពួកគេត្រូវតែអាចត្រលប់ទៅសហគមន៍វិញដើម្បីកសាងទីជម្រករបស់ពួកគេឡើងវិញ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន17 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 day agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ