ព័ត៌មាន
ក្រុមមន្ត្រីជាន់ខ្ពស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់
(ភ្នំពេញ) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ អនុញ្ញាតជូនលោក NAGASE Kensuke អនុប្រធានបេសកកម្ម (អនុទូត)និងសហការី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង ទស្សនាសាលពិព័រណ៍គ្រាប់ មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីស្វែងយល់បន្ថែមពីការងារបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ នៅទីបញ្ជាការកណ្តាលCMACភ្នំពេញ។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនលោក NAGASE Kensuke អំពីបញ្ហាប្រឈមដោយសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងប្រទេសកម្ពុជាដែលបន្សល់ទុកដោយសង្រ្គាមរយៈជាង៣ទសវត្សរ៍ រួមមានគ្រាប់មីនប្រឆាំងមនុស្ស គ្រាប់ មីនប្រឆាំងរថក្រោះ គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម គ្រាប់បែកគីមី និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀតជាដើម និងផែនការយុទ្ធសាស្ត្រ២០២៦-២០៣០ សម្រាប់ដោះ ស្រាយបញ្ហាដែលនៅសេសសល់។
នៅក្នុងជំនួបពិភាក្សាការងារនេះផងដែរ ឯកឧត្តម ហេង រតនា ក៏បានជម្រាបលោក NAGASE Kensuke ពីសមិទ្ធផលបោស សម្អាតមីនដោយអង្គភាពស៊ីម៉ាក់ដែលសម្រេចបានរយៈពេលជាង៣២ឆ្នាំ ដោយមានការចូលរួមគាំទ្រពីប្រទេសជប៉ុនចាប់តាំងពីទសវត្សរ៍១៩៩០ ទាំងថវិកា និងសម្ភារៈបោសសម្អាតមីន ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់គ្រប់ប្រភេទជាង៣លានគ្រាប់។ បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ក្នុងបណ្តុះបណ្តាលការហ្វឹកហ្វឺនសកម្មភាពមីនដល់ប្រទេសនានាដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយបច្ចុប្បន្ននេះកំពុងបន្តការបណ្តុះបណ្តាលដល់ប្រទេសកូឡុំប៊ី និងប្រទេសអ៊ុយក្រែន ដែលកំពុងញាំញីដោយសារសង្រ្គាម។
ជាការឆ្លើយតបលោក NAGASE Kensuke បានកោតសរសើរដល់ អង្គភាពស៊ីម៉ាក់ដែលបានសហការយ៉ាងល្អជាមួយប្រទេសជប៉ុន ជាពិសេសគម្រោងនានាតាមយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយលោកបានបញ្ជាក់ជំហររបស់រដ្ឋាភិបាលជប៉ុនក្នុងការបន្តជំរុញអនុវត្តន៍ទស្សនវិស័យរបស់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលើគំនិតផ្តួចផ្តើមជប៉ុន-កម្ពុជានៃយុទ្ធសាស្ត្រថ្មីក្នុងវិស័យសកម្មភាពមីន។ ក្នុងន័យនេះ លោក NAGASE Kensuke ក៏បានពាំនាំការបញ្ជាក់ពីការឆ្លើយតបជាវិជ្ជមាននៃសំណើរបស់អង្គភាពស៊ីម៉ាក់សម្រាប់ជំនួយឥតសំណងសម្រាប់ឆ្នាំបន្តទៅមុនទៀត។ លោកក៏បានកោតសរសើរចំពោះការចែករំលែកជំនាញបោសសម្អាតមីនដល់ដល់ប្រទេសនានា ជាពិសេសប្រទេសដែលជប៉ុនបានផ្តល់សម្ភារៈបោសសម្អាតមីនដើម្បីសកម្មភាពបោសសម្អាតមីនមនុស្សធម៌ផងដែរ។
បន្ទាប់ពីកិច្ចប្រជុំ លោក NAGASE Kensuke បានអញ្ជើញទស្សនាសាលពិព័រណ៍គ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីស្វែងយល់បន្ថែមពីការងារបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់៕
អត្ថបទ,ភារម្យ












-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន