ព័ត៌មាន
ចៅអធិការវត្តទាំង២៤ក្នុងខណ្ឌច្បារអំពៅ ផ្តល់ទេយ្យទាន និងថវិការដល់កាកបាទក្រហមខណ្ឌ សម្រាប់យកទៅធ្វើទានសប្បុរសបន្ត
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងសង្គមជាតិ ព្រះគ្រូចៅអធិការទាំង២៤វត្តក្នុងខណ្ឌច្បារអំពៅ បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួនធំ ជូនដល់អាជ្ញាធរខណ្ឌ សម្រាប់ការយកទៅប្រើប្រាស់ជាទានសប្បុរសបន្ត ចែកជូនដល់ប្រជាពលរដ្ឋ ជាជនក្រីក្រ , ជនខ្វះខាតគ្មានទីជម្រក , ទុរគត៌ជន , ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។
ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកានេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានដឹកនាំទទួលដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតិភាពប្រគល់ដោយព្រះគ្រូសៅរ៍ មុនី ព្រះចៅអធិការវត្តកំសាន្ត និងជាព្រះអនុគុណសង្ឃខណ្ឌច្បារអំពៅ ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងអំណអរគុណដល់ទឹកប្រទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌជាបន្តបន្ទាប់រហូតមក ។
ជំនួយផ្តល់ឱ្យនៅពេលនេះ លោកអភិបាលខណ្ឌ សន្យាានិងយកទៅប្រើប្រាស់ឱ្យចំទិសដៅ ពោលគឺត្រៀមបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំប្រកបដោយកត្តិបណ្ឌិតវៀងវៃ ហើយក៏ជាមាតាចិត្តធម៌របស់កម្ពុជា ដែលសម្តេចមានទឹកចិត្តសប្បុរសខ្ពស់ តែងគិតគូរពីសុខទុក្ខប្រជាជនក្នុងប្រទេសជាតិទាំងមូល គ្រប់កាលះទេសះ ៕ លីហេង








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន17 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 day agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ