ព័ត៌មាន
[UPDATE] មនុស្សជិត១០០ នាក់នៅតែបាត់ខ្លួនក្រោយព្យុះសង្ឃរាហេលេន ខណៈអ្នកស្លាប់ពីព្យុះធំៗ២នៅអាមេរិកឡើងជាង២៥០នាក់
អភិបាលរដ្ឋ North Carolina លោក Roy Cooper កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាក់ថា មនុស្សចំនួន ៩២នាក់ មកពីរដ្ឋ North Carolina នៅតែបាត់ខ្លួនជិតបីសប្តាហ៍ បន្ទាប់ពីព្យុះសង្ឃរាហេលេន (Hurricane Helene) ជាព្យុះដ៏ធ្ងន់ធ្ងរបំផុត បានវាយប្រហារសហរដ្ឋអាមេរិក ចាប់តាំងពីព្យុះ Katrina ក្នុងឆ្នាំ ២០០៥ ។ ព្យុះហេលេននេះ បានវាយប្រហារភាគអាគ្នេយ៍ ឆក់យកជីវិត មនុស្សរាប់រយនាក់ និងបន្សល់ទុកមនុស្សជិត១០០នាក់បន្តបាត់ខ្លួននៅទូទាំងតំបន់នេះ។

ចំនួនអ្នកស្លាប់ដោយសារព្យុះហេលេន បានកើនឡើងជាង ២៣០ នាក់ មុនការមកដល់របស់ព្យុះដ៏មហន្តរាយមួយទៀតគឺ មីលតុន (Milton) ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៣ នាក់ នៅក្នុងរដ្ឋ Florida។

នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) លោក Cooper បាននិយាយថា ឆ្មាំជាតិកំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះរបស់ខ្លួន។
លោកបន្តថា ក្រោយខ្យល់ព្យុះភ្លាមៗ មានមនុស្សជាច្រើនបានទូរស័ព្ទផ្ដល់ដំណឹងពីស្ថានភាពមិត្តភ័ក្ដិ ឬក្រុមគ្រួសារដែលពួកគេមិនអាចទាក់ទងបាន។

លោក Cooper បាននិយាយថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រ និងការបំផ្លិចបំផ្លាញតំបន់ដ៏ស្រស់ស្អាតបំផុតមួយនៃរដ្ឋរបស់យើង ។ការស្តារឡើងវិញនូវផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានានឹងមានរយៈពេលយូរ ហើយយើងនឹងនៅជាមួយភាគខាងលិចនៃរដ្ឋ North Carolina គ្រប់ពេលវេលា។
គួររម្លឹកថាព្យុះសង្ឃរា ហេលេន បានវាយប្រហាររដ្ឋ Florida កាលពីចុងខែកញ្ញា មិនយូរប៉ុន្មានមុនការមកដល់នៃព្យុះមីលតុន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន17 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 day agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ