ព័ត៌មាន
អគារសិក្សា១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី សាងសង់តាំងពីឆ្នាំ១៩៩៣ ត្រូវបានជួសជុលឡើងវិញ និងការស្ថាបនារោងអាហារ សម្រាប់សិស្សានុសិស្ស
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងសកម្មភាពជួសជុលអគារសិក្សា១ខ្នងមាន ៣បន្ទប់ ធ្វើអំពីឈើប្រក់ស័ង្កសី និងរោងអាហារសម្រាប់សិស្សានុសិស្សនេះ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាថ្មល់បំបែក ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
សកម្មភាពនេះ ត្រូវបានចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍មូលដ្ឋាន អាជ្ញាធរឃុំស្រុក និងបានសហការពីសំណាក់ក្រុមការងារស.ស.យ.ក.ថ្នាក់ ខេត្ត ថ្នាក់ស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ មេឃុំ មេប៉ុស្តិ៍ និងកងប្រជាការពារនៅក្នុងមូលដ្ឋាន។ លទ្ធផលនៃការជួសជុល និងសាងសង់សម្រេចបានប្រមាណ ៩០ភាគរយហើយ ដែលបច្ចុប្បន្នកំពុងដំណើរការចាក់សាបនៅ រោងអាហារសម្រាប់សិស្សានុសិស្ស។
តាមការពិនិត្យជាក់ស្ដែង ដំបូលស័ង្កសីមានសភាពចាស់អាចប្រឈម នឹងការលេចធ្លុះធ្លាយនៅពេលមិនយូរប៉ុន្មានខាងមុខ ដោយការស្វែងយល់ពីភាពលំបាករបស់ិស្ស លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការផ្លាស់ប្តូរដំបូលដោយប្រក់ស័ង្កសីថ្មី និងប្រភេទស័ង្កសីដែល ល្អមានគុណភាពខ្ពស់ ហើយការជួសជុលអគារសិក្សានេះ នឹងជំរុញឲ្យបានរួចចប់សព្វគ្រប់មុនពេលមុនបវេសនកាលឆ្នាំសិក្សា ២០ ២៤-២០២៥ខាងមុខនេះ។
មានប្រសាសន៍ផ្ដាំផ្ញើ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្ត បានផ្តល់ថវិកាចំនួនជាង ៧លានរៀល បង្ក្រប់លើការចំណាយអស់ប្រមាណជាង ១៣លានរៀល ដើម្បីជួយជ្រោមជ្រែងក្នុងដំណើរការជួសជុលដែលកំពុងតែមានបញ្ហាខ្វះខាត។ ឯកឧត្ដម ក៏បានជំរុញឲ្យសាលាបន្តធ្វើការដាំផ្កាស្ថាបនាសួនឲ្យមានសោភ័ណភាព និងក្លាយជាសាលាគំរូហើយ នៅពេលបើកបវេសនកាលខាងមុខនេះ ឯកឧត្ដមនឹងមកចូលរួមក្នុងដំណើរការបើកបវេសនកាលផងដែរ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន14 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 day agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ