ព័ត៌មាន
មន្រ្តីជំនាញ ក.ប.ប ចុះពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ ដែលបានដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងពិធី ប្រណាំងទូក ក្រុងតាខ្មៅ
ក្រុមការងារ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត និងក្លែងបន្លំ(ក.ប.ប) សហការ ជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល បានចុះពិនិត្យ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ ក្នុងពិធីប្រណាំងទូក ក្រុងតាខ្មៅ ដើម្បីយកទៅធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ រថយន្តចលត័ ដើម្បីស្វែងរកសារធាតុ ហាមឃាត់ ក្នុងចំណីអាហារ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ តាមរយៈ ម៉ាស៊ីនទំនើប ។
ក្នុងឱកាសនោះ ក្រុមការងារ ក.ប.ប បានណែនាំ ដល់ពាណិជ្ជករ និងអាជីវករ ដែលបានចូលរួមតាំងពិព័រណ៍ ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងអស់ ត្រូវរៀបចំទុកដាក់ម្ហូបអាហារ ឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយ និងសុខសុវត្តិភាព ។
គួរបញ្ជាក់ថា ឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅរដ្ឋបាល ខេត្តកណ្តាល បានរៀបចំស្តង់ពិព័រណ៍ចំនួន ១១២ស្តង់គ្រប់ប្រភេទចំនួន១១២ស្តង់ ក្នុងនោះស្តង់ភូមិ១ផលិតផល១ ចំនួន៣០ស្តង់,ស្តង់លក់ផលិតផលខ្មែរ និងម្ហូបអាហារ ចំនួន៨២ស្តង់។






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន14 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 day agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ