ព័ត៌មាន
ប្រជាការពារកំពុងរួមចំណែកថែរក្សាសន្តិសុខ និងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅមូលដ្ឋាន
ប្រជាការពារបាននិងកំពុងរួមចំណែកក្នុងការថែរក្សាសុខវត្ថិភាព សណ្តាប់ធ្នាប់ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋាន។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង ប៉ូគន្ធ ក្រុមការងារថ្នាក់ជាតិមូលដ្ឋានឃុំរុងរឿង ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកឯកសណ្ឋានប្រជាការពារចំនួន៨១កំផ្លេ ជូនបងប្អូនប្រជាការពារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះឯកឧត្តម លើកឡើងថា ប្រជាការពារគឺជាអ្នក ដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រោះប្រជា ការពារ គឺជាប្រជាពលរដ្ឋដែលរស់នៅដោយផ្ទាល់ជាមួយក្រុមគ្រួសារ នៃបងប្អូនក្នុងភូមិ ឃុំ ហើយបាន ដឹងច្បាស់អំពីស្ថានភាព មុខរបរ និងការរស់ ដែលស្ថិតនៅជិតបំផុតផងដែរ។ ជាមួយគ្នានេះប្រជាការពារ បានរួមចំណែកផ្តល់នូវដំណឹងមិនប្រក្រតីដែលបានកើតឡើងក្នុងមូលដ្ឋាន មានដូចជា បទល្មើសគ្រឿងងញៀន ក្មេងទំនើង ដែលធ្វើសមត្ថកិច្ចកំណត់មុខសញ្ញា និងបង្ក្រាបបានជាបន្តបន្ទាប់។
ឯកឧត្តម បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ប្រជា ការពារទាំងអស់ និងធ្វើការគាំនូវសកម្មភាពដ៏ប្រសើរក្នុងឆន្ទះរួមគ្នាអភិវឌ្ឍន៍ និងការថែរក្សាសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមឲ្យប្រជាការពារព្រមទាំងប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍គោលនយោបាយភូមិមានសុវត្ថិភាពក្នុងមូលដ្ឋានជារៀងរហូត។ ជាមួយគ្នានេះប្រជាការពារ បានលើកដែរថា បើទោះបីជាពួកគាត់មិនមានប្រាក់ខែក្តី ប៉ុន្តែពួកនៅតែ ពេញចិត្ត ស្ម័គ្រចិត្តការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ពួកគាត់ដើម្បីឲ្យ ប្រជាពលរដ្ឋនៅក្នុងភូមិរស់នៅដោយ មិនព្រួយបារម្ភ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាត់តាំងចលនាការពាសន្តិសុខមាតុភូមិ ឬហៅថាប្រជាការពារ ក្នុងគោលដៅពង្រឹងវិធានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងធ្វើការអនុវត្តគោលនយោបាយភូមិមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពកើនឡើងទ្វេរដង ជាពិសេស គឺបំផុសនូវស្មារតីស្រឡាញ់ជាតិ មាតុភូមិ របស់ពលរដ្ឋគ្រប់រូបឲ្យចេះសាមគ្គី និងមានមនសិការខ្ពស់ ក្នុងសកម្មភាពចូលរួមអភិវឌ្ឍន៍ និងថែរក្សាសន្តិសុខក្នុងមូលដ្ឋានរៀងៗខ្លួន៕

-
កីឡា1 week ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
-
កីឡា6 days ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
ព័ត៌មាន2 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា7 days ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
កីឡា7 days ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន7 days ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន1 week ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area
-
កីឡា6 days ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ