ព័ត៌មាន
អង្គការសំអាតទន្លេ-សមុទ្រ បានបញ្ជូនទូកប្រមូលសំរាមដើម្បីរក្សាអនាម័យ ក្នុងពិធីប្រណាំងទូកខេត្តកណ្ដាល
អង្គការសំអាតទន្លេ សមុទ្រ(River Ocean Cleanup) បានបញ្ជូនទូកកំចាត់សំរាម និងមន្រ្តីជំនាញចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២៤ នេះ ដើម្បីរក្សាអនាម័យទន្លេក្នុងអំឡុង និងក្រោយពេលពិធីប្រណាំងទូក និងបញ្ចៀសការបំពុលដោយសំរាមប្លាស្ទិក ដែលបោះចោលដោយជនមួយចំនួន ខ្វះការយល់ដឹងអំពីផលប៉ះពាល់ពីប្លាស្ទិកទៅទន្លេ ដែលជាប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។
កាលពីឆ្នាំ ២០២៣ អង្គការសំអាតទន្លេសមុទ្រប្រមូលបានសំរាមប្រមាណ៥ តោន នាពិធីប្រណាំងទូកខេត្តកណ្ដាល និង ហើយឆ្នាំ២០២៤ នេះ អង្គការ ប្រមូលសំរាមប្រមាណ ១,៥ តោនប៉ុណ្ណោះ ដែលការថយចុះនៃបរិមាណដែលប្រមូលចេញពីទន្លេនេះ បង្ហាញថា ប្រជាពលរដ្ឋ និងកីឡាករប្រណាំងទូកបានទុកដាក់សំរាមមានការប្រសើរជាងមុន ៧០% ទៅ ៨០% ដោយសារមានការដឹកនាំ រៀបចំ បានល្អប្រសើរពីសំណាក់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុងតាខ្មៅ គណៈកម្មការបុណ្យអ៊ុំទូក មន្ទីរបរិស្ថាន កីឡាករប្រណាំងទូក ប្រជាពលរដ្ឋ និងភ្ងៀវទេសចរទាំងអស់ចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ។
អង្គការសំអាតទន្លេ សមុទ្រ ក៏បានត្រៀមទូកកំចាត់សំរាម មន្រ្តីជំនាញ និងអ្នកស្មគ្រ័ចិត្ត សហការជាមួយសាលារាជធានីភ្នំពេញ សម្រាប់សំអាត និងរក្សាអនាម័យទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធនាថ្ងៃទី ១៤ ដល់ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញខាងមុខនេះ និងជាសារដល់ប្រជាពលរដ្ឋទូទាំងប្រទេសអោយចូលរួមរក្សាអនាម័យទន្លេ ដែលជាប្រភពទឹកមិនអាចខ្វះបានសំរាប់ជីវិត។
មកដល់ពេលនេះ សំរាមប្រមាណ ១៨៨៥ តោនបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ដោយអង្គការសំអាតទន្លេ សមុទ្រ ជាពិសេស អង្គការ បានចូលរួមយ៉ាងសកម្មជាមួយមន្ទីរបរិស្ថានខេត្ត/ក្រុងនានាដូចជាភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងខេត្ត/ក្រុងផ្សេងៗទៀត ក្នុងការចុះអប់រំពីសារសំខាន់នៃទន្លេ ការទុកដាក់ និងញែកសំរាម ព្រមទាំងសកម្មភាពសំអាត តាមសាលា និងសហគមន៍ជាប់មាត់ទន្លេទាំងអស់ ក្រោមការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាពិសេសក្រុមហ៊ុន Leader Energy ដែលបានផ្ដល់ថវិកាសំរាប់បេសកកម្មសំអាតទន្លេរយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០២៣ ដល់ ២០២៨ ដោយសកម្មភាពសំអាតទន្លេនេះ ផ្សារភ្ចាប់ជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលការការពារប្រភពទឹក ជាការពារអាយុជីវិតមនុស្ស សត្វ និងធម្មជាតិ៕ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣