ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់
ភ្នំពេញ ៖ ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះដ៏មានសារៈសំខាន់មួយចំនួនស្តីពី អាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ដោយផ្តល់នូវអនុសាសន៍ ក្នុងការចែករំលែកគំនិតយោបល់ ទស្សនៈទានរបស់កម្ពុជាដល់តំបន់ និងសាកលលោក ដោយផ្អែកលើបទពិសោធន៍កម្ពុជា ចំពោះមុខបញ្ហាប្រឈមជាសកលទាំងឡាយដែលកម្ពុជាបានស្វែងយល់ស៊ីជម្រៅ ព្រមទាំងបានស្នើអង្គប្រជុំពិចារណាលើវិធីសាស្ត្រដែលតំបន់ និងពិភពលោកអាចទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាត និងឱសថសារវ័ន្តសំខាន់ៗដោយស្មើភាព និងសមធម៌។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់ និងពង្រឹងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិសុខប្រកបដោយស្វ័យភាពសុខភាព និងកាន់តែទូលំទូលាយចំពោះមុខកង្វះខាតធនធានមនុស្ស ឱសថ និងផលិតផលសុខភាពសំខាន់ៗ ក៏ដូចជាការសម្រេចចិត្តកាន់តែខ្លាំងឡើង ប្រកបដោយនវានុវត្តន៍។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរលេចថា ចំពោះមុខទំហំនៃកិច្ចការរួម ជាពិសេសគឺរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខបញ្ហាប្រឈមសុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា កសាងតំបន់យើងប្រកបដោយសមធម៌ ប្រឈមមុខនឹងហានិភ័យសុខភាព រួមគ្នាផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចតំបន់ និងសកលជាពិសេសការចាក់ថ្នាំបង្ការក្នុងស្ថានភាពអាសន្ននៃជំងឺរាតត្បាត ដើម្បីស្ដារឡើងវិញនូវសមភាពចំពោះមុខ ការប្រឈមនឹងការរីករាលដាលនៃជំងឺមិនឆ្លងនាពេលបច្ចុប្បន្ន និងការរាតត្បាតនៃជំងឺឆ្លងនាពេលបច្ចុប្បន្ន និងអនាគត ការពង្រឹងក្របខណ្ឌនិយ័តកម្មរឹងមាំជាងមុនប្រកបដោយភាពធន ដោយទទួលស្គាល់កាតព្វកិច្ចនៃសាមគ្គីភាព សមធម៌ ព្រមទាំងកំណត់ការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប និងគោរពការប្តេជ្ញាចិត្ត ជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្របកដោយចីរភាព៕
អត្ថបទ រដ្ឋា

























-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍