ព័ត៌មាន
ម្ចាស់ស្តង់លក់ដូរផលិតផលនៅកោះពេជ្រ សម្តែងអារម្មណ៍រីករាយ បន្ទាប់ពីលក់ដាច់ខ្លាំង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំមបះព្រះខែ អកអំបុក ក្នុងថ្ងៃទី២ តំណាងម្ចាស់ស្តង់ពិព័រណ៍លក់ដូរផលិតផលនៅកោះពេជ្រ បានសម្តែងអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីថ្ងៃទី១ និងនៅថ្ងៃទី២ កំពុងបាននឹងលក់ដាច់ខ្លាំង។
បញ្ជាក់ប្រាប់ BTV តំមណាងម្ចាស់ស្តង់ពិព័រណ៍ផលិតផលនៅកោះពេជ្រចំនួន២ស្តង់ បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ ដែលបានដាក់តំាងលក់ផលិតផលនៅកោះពេជ្រ ដែលមានបងប្អូនប្រជា ពលរដ្ឋច្រើនកុះករទំាងនៅថ្ងៃទី១ និងថ្ងៃទី២ក្នុងថ្ងៃនេះ ដោយបានធ្វើឱ្យពួកគាត់ លក់ផលិតផលដាច់បានច្រើន ប្រកបដោយភាពសប្បាយរីករាយ។ ពួកគាត់បន្តទៀតថា ភាពសប្បាយរីករាយ និងបានធ្វើឱ្យពួកគាត់លក់ផលិត ផលដាច់ទំាងនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រទេសជាតិមានមេដឹកនាំល្អ ហើយសង្ឃឹមថា ពួកគាត់នឹងលក់ដាច់បន្ថែមទៀត ដោយសារព្រះរាជពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃ នៅពុំទាន់ចប់នៅ ឡើយទេ ជាមួយគ្នានេះពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំព្រះរាជពិធីបុណ្យអុំទូក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយគ្រប់ទីកន្លែង ពិសេសគឺនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។
សូមបញ្ជាក់ថា សម្រាប់ទិដ្ឋភាពនៅកោះពេជ្រ ដែលមានស្តង់ពិព័រណ៍ផលិតផលច្រើន នាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ ច្រើនកុះករ ទំាងនៅថ្ងៃទី១ និងនៅថ្ងៃទី២នេះ ហើយបើតាមមន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរប្រមាណជាង១លាន់នាក់ ដោយសង្ឃឹមថានៅថ្ងៃទី២នេះ នឹងមានចំនួនកើនឡើងជាងថ្ងៃទី២បន្ថែមទៀត៕
ផលិត គង់ រ៉េន





-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល