ព័ត៌មាន
ក្រសួងការពារជាតិចិន ផ្តល់សម្ភារៈពេទ្យទប់ស្កាត់វីរុសកូវីដ-១៩ ចំនួន១៦តោន ដល់ក្រសួងការពារជាតិកម្ពុជា
ក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារៈពេទ្យសម្រាប់ទប់ស្កាត់វីរុស COV ពID-19 ចំនួន១១មុខ ទម្ងន់១៦តោន មានតម្លៃប្រមាណ១លានដុល្លា…
ក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារៈពេទ្យសម្រាប់ទប់ស្កាត់វីរុស COV ពID-19 ចំនួន១១មុខ ទម្ងន់១៦តោន មានតម្លៃប្រមាណ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ពិធីប្រគល់ និងទទួលសម្ភារៈពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការចូលរួមពី នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្ដេចពិជ័យសេនា ទៀ បាញ់ និង ជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងតំណាងអនុព័ន្ធយោធារបស់ចិនប្រចាំកម្ពុជា។

នេះគឺជាលើកទី២ហើយ ដែលក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារៈពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា ខណៈលើកទី១ បានប្រគល់សម្ភារៈសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 មានទម្ងន់ជាង២តោន។
សូមរំលឹកថា កន្លងមក នៅពេលប្រទេសចិនជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងដល់មិត្តចិនរហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសចិន ទទួលលទ្ធផលគួរជាទីមោទនៈ។

ដូចនេះប្រទេសចិន បានមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ។
ទាក់ទងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះដែរ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែក រំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា ដោយបាននាំមកនូវសម្ភារៈបរិក្ខារពេទ្យ មកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈ បរិក្ខារពេទ្យចិនទាំងអស់។
ដោយឡែកកាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅ គ្រូពេទ្យឯកទេស យោធាចិនចំនួន ៤នាក់ បានមកដល់កម្ពុជាផងដែរ ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាពរបស់ខេមរភូមិន្ទថែមទៀត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ