ព័ត៌មាន
រដ្ឋសភាកម្ពុជា និងសភានេប៉ាល់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេលដែល ឯកឧត្តមបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានេប៉ាល់ មកចូលរួមសម័យប្រជុំពេញអង្គ IPTP-11 ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានេប៉ាល់ ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងអញ្ជើញមកចូលរួមក្នុងកម្មវិធីនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយវត្តមានរបស់ឯកឧត្តម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ក្នុងការចែករំលកបទពិសោធន៍ ក៏ដូចជាចក្ខុវិស័យនានាសម្រាប់ការអភិវឌ្ឍន៍នៅឯកសារដ៏សំខាន់របស់កម្មវិធីអន្តរជាតិនេះ គឺធម្មនុញ្ញសន្តិភាព និងសេចក្តីថ្លែងការណ៍ភ្នំពេញ តាមការចូលរួមនេះគឺនឹងធ្វើឲ្យឯកសារទាំងនោះកាន់តែមានគុណភាពខ្ពស់ ហើយអាចរក្សាបន្ថែមទៀតនៅការចូលរួមចំណែកឲ្យកាន់តែបានច្រើន ដោយសារតែក្នុងកាលះទេសះដែលពិភពលោកយើងកំពុងតែប្រឈមនឹងសង្គ្រាមនេះ គឺការសហការគ្នា ហើយតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍នេះ គឺកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងអស់នេះ បានដើរតួយ៉ាងសំខាន់ មានន័យថា សម្លេងកាន់តែច្រើន សម្រាប់ការពារ ការថែរក្សាសុខសន្តិភាព កាន់តែមានតួនាទីកាន់តែសំខាន់ខ្លាំងឡើង។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានេប៉ាល់ បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភាដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏មានឱកាសបានចូលរួមចំណែកក្នុងការពិភាក្សាសម្រាប់ការងារនេះផងដែរ។

ភាគីទាំងពីក៏បានពិភាក្សាគ្នា ដោយលើកអំពីទំនាក់ទំនង កម្ពុជា -នេប៉ាល់ ដែលមានទំនាក់ទំនងជិតស្និត ដោយមានភាពប្រហាក់ប្រហែលគ្នាច្រើន ទាក់ទងទៅនឹងប្រពៃណី វប្បធម៌ សាសនា ក៏ដូចជាទំនៀមទំលាប់ផ្សេងៗផងដែរ។ ហើយទំនងទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏មានកម្រិតស្និតស្នាលផងដែ ដោយសារមានការផ្លាស់ប្តូរជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយនាពេលកន្លងមក អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ រីឯនៅឆ្នាំ២០២២ គឺឯកឧត្តមអតីតប្រធានសភានេប៉ាល់ ក៏បានមកចូលរួមក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ជាពុទ្ធសាសនិកដែលជាអ្នកថែរក្សាពុទ្ធសាសនា ដូច្នេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ។ ហើយរីឯទំនាក់ទំនងរវាងភា និងសភា វិញ គឺមានការផ្លាស់ប្តូរវាងថ្នាក់ដឹកនាំសភាជំនាន់មុន ក្រុមមិត្តភាព រដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពសភានេប៉ាល់ ក៏ដូចជាគណះកម្មការជំនាញផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏មានការលើកទឹកចិត្ត និងប្តេជ្ញាជម្រុញបន្ថែមនៅការផ្លាស់ប្តូរក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតទាំងថ្នាក់ដឹកនាំសភា គណះកម្មការជំនាញ ក្រុមមិត្តភាពសភា ក៏ដូចជាអគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ ដើម្បីធ្វើការសិក្សាចែករំលែកនៅបទពិសោធន៍ និងចំណេះដឹង ជំនាញផ្សេងៗ ដើម្បីចូលរួមចំណែកសម្រេចបានក្នុងការបម្រើជាតិមាតុភូមិរៀងៗខ្លួន។ ហើយទន្ទឹមនឹងនេះក៏សង្ឃឹមថា ប្រទេសទាំងពីរនឹងព្យាយាមជម្រុញបន្ថែម ទៀតនៅការអភិវឌ្ឍន៍ ដោយធ្វើការជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍។ ដោយឡែកលើវិស័យពាណិជ្ជកម្មវិញ កម្ពុជាក៏មានសក្តានុពល ដែលអាចជម្រុញបន្តបន្ថែមទៀត ដើម្បីឲ្យមានការរីកចម្រើនទំនាក់ទំនងនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ជារួមភាគីទាំងពីរមានការពិភាក្សាការងារ ហើយក៏មានការប្តេជ្ញាចិត្តក្នុងការជម្រុញ និងពង្រឹងពង្រីកបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនៅទំនាក់ទំនងរបស់សភាទាំងពីរ ដើម្បីចូលរួមចំណែកដល់ការពង្រឹងទ្វេរភាគីនៃប្រទេសទាំងពីរផងដែរ៕





-
ព័ត៌មាន2 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន4 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន4 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន5 days agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ