ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្មជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្មរបស់ខ្លួនទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។
សម្ដេចធិបតី មានប្រសាសន៍ថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបានពីនយោបាយឈ្នះ ឈ្នះ ពីមគ្គទេសក៍៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីបាននាំមកជូនជាតិ។
សម្ដេចធិបតីបញ្ជាក់ថា សកម្មភាពបោសម្អាតមីនរបស់កម្ពុជា បានបន្តចែករំលែកឧត្តមមានុវត្តរបស់ខ្លួន និងផ្ទេរជំនាញដែលទទួលបានដោយលំបាកនេះឱ្យទៅប្រទេសដទៃទៀតដែល ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានឹងកម្ពុជានេះ ក្នុងនោះមាន ប្រទេស អ៊ុយគ្រែន, អាហ្កានីស្ថាន, អាមេនី និងរដ្ឋសមាជិកអាស៊ានជាដើម។
សម្ដេចធិបតីបញ្ជាក់ថា ទោះជាយ៉ាងណាក្ដីដំណើររបស់កម្ពុជានៅវែងឆ្ងាយទៀត កម្ពុជានៅមានផ្ទៃដីមានគ្រាប់មីនជាង ១៦០០ គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១ លាននាក់ នេះជាមូលហេតុដែលការបញ្ចប់ផលប៉ះពាល់អវិជ្ជមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងលើកកម្ពស់ជំនួយដល់ជនរងគ្រោះពិតជាមូលដ្ឋានគ្រឹះនៃរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ហើយកម្ពុជាក៏បានបញ្ចូលជាគោលដៅអភិវឌ្ឍជាតិផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»