ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល ចុះឆ្មក់ត្រួតពិនិត្យមណ្ឌលសុខភាពពេលយប់ ដើម្បីធានាការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌
សៀមរាប៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះធ្វើអភិបាលកិច្ចពេលយប់ ដើម្បីវាយតម្លៃការបម្រើសេវាសុខាភិបាលសាធារណៈ២៤ម៉ោង លើ៧ថ្ងៃ។ ការផ្តួចផ្តើមនេះ គឺជាការប្តេជ្ញាចិត្តខ្ពស់សម្រាប់សុខភាពប្រជាពលរដ្ឋ និងលើកទឹកចិត្តបុគ្គលិកសុខាភិបាល អោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ លះបង់ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសការប្រើប្រាស់បណ្ណក្រីក្រ និងប.ស.ស។
មណ្ឌលសុខភាព ចំនួន ០៣ កន្លែង ក្នុងទឹកដីអង្គរ នៃខេត្តសៀមរាប ដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់ រួមមាន៖
១) មណ្ឌលសុខភាព មណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់
២) មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ ១០យប់
៣) មណ្ឌលសុខភាពអង្គរធំ វេលាម៉ោងប្រមាណ ១១យប់
កំឡុងការចុះពិនិត្យនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកជំងឺពេលនោះ។ មណ្ឌលសុខភាពទាំង៣ ខាងលើ មានមន្រ្តី និងបុគ្គលិកសុខាភិបាលប្រចាំការ ដែលមានឥរិយាបទអកប្បកិរិយាសមរម្យ និង អនាម័យសមស្រប។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាព ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល រួមទាំងអនាម័យ និងបរិស្ថានជុំវិញ ឥរិយាបថ និងការនិយាយស្តីគួរសម សុជីវធម៌បន្ថែមទៀត។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយសេចក្តីថ្លៃថ្នូរ៕
អត្ថបទ រដ្ឋា













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី