ព័ត៌មាន
សម្ដេចធិបបតី៖ កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET នឹងនាំមកនូវលទ្ធផលជាផ្លែផ្កាដល់ការវិនិយោគនៅកម្ពុជា
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCETនេះនឹងនាំមកនូវលទ្ធផលជាផ្លែផ្កាជាច្រើនបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចដែលចង់មកវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហកាជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន រៀបចំកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលរយៈពេលពេញមួយថ្ងៃ នៅទី២៦ ខែវិច្ឆិកានេះ។ ខណៈដែលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានករជួបជុំផ្សេងៗទៀត ដោយពិភាក្សាលើប្រធានបទំខាន់ដោយមានការចូលរួមពីអ្នកជំនាញ និងអ្នកធុរកិច្ច នៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិនដែលជាឱកាសក្នុងការទាក់ទាញការវិនិយោគមកកាន់នៅកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំកំពូលសដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) ក៏មានកិច្ចប្រជុំពេញអង្គទាំង៣វគ្គនោះរួមមាន៖ កិច្ចប្រជុំពេញអង្គវគ្គទី១៖ ពិភាក្សាលើប្រធានបទ «ប្រទេសចិន ភាពបៃតងនៃ BRI និង RCEP៖ ការរៀបចំផែនការអនាគត និងការពន្លឿនភាពជាដៃគូ» កិច្ចប្រជុំនេះ នឹងពិភាក្សាពីបញ្ហាពិភពលោកពហុប៉ូលថ្មី បង្ហាញពីបញ្ហាប្រឈមថ្មីជាមួយនឹងការផ្លាស់ប្តូរអំណាចសកលដែលកើតចេញពីការកើនឡើងនៃអំណាចរបស់ប្រទេសចិន។ កិច្ចប្រជុំពេញអង្គវគ្គទី២ ពិភាក្សាលើប្រធានបទ «ឌីជីថល កំណើនបៃតង និងនិរន្តរភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី» កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើបញ្ហាសេដ្ឋកិច្ចថ្មី ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាពគឺជាកត្តាជំរុញដ៏សំខាន់ និងកិច្ចប្រជុំពេញអង្គវគ្គទី៣ នឹងពិភាក្សាលើប្រធានបទ «តួនាទីរបស់សហគ្រិន និងវិនិយោគិនចិននៅក្រៅប្រទេសក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេស៖ សហគ្រិនភាព ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មគ្រួសារ» កិច្ចប្រជុំនឹងពិភាក្សាពីបញ្ហាជនជាតិចិនដែលចំណាកស្រុកនៅក្រៅប្រទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក៕អត្ថបទ៖ វ៉ន ដារ៉ា




-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ