ព័ត៌មាន
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងស៊ែប៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យបន្តកាន់តែរឹងមាំ
ភ្នំពេញ ៖ ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា ថ្លែងថា ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងស៊ែប៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យបន្តកាន់តែរឹងមាំ ដើម្បីជំរុញឱ្យទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Damjan Jovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Damjan Jovic មកកាន់កម្ពុជានាពេលនេះ គឺជាការបង្ហាញពីពេលវេលាដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងមិត្តភាព ដែលផ្តោតលើចំណងការទូត សេដ្ឋកិច្ច និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
ឯកឧត្ដម មានប្រសាសន៍ទៀតថា សភាកម្ពុជាបាននិងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាភាអន្តរជាិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ជាក់ស្តែង កាលពីថ្មីៗនេះកម្ពុជាបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព(IPTP) ដែលក្នុងសម័យប្រជុំនេះបានដាក់ចេញនូវសេចក្ដី ប្រកាសទីក្រុងភ្នំពេញ ជាពិសេសធម្មនុញ្ញសន្ដិភាពសកល (Universal Peace Charter) ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភា។
ឯកឧត្ដម បានបន្តថា នៅក្នុងការងារការទូតសភានេះដែរ សភាកម្ពុជាបានខិតខំពង្រឹង ពង្រីកទំនាក់ទំនងទាំងកម្រិតទ្វេភាគី និងពហុភាគី ដោយជំរុញកិច្ចសហប្រតិបត្ដិការផ្លាស់ប្ដូរដំណើរទស្សកិច្ចជាមួយបណ្ដាប្រទេសជាមិត្ដនៅលើសកលលោក ព្រមទាំងបានបង្កើតក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា ជាមួយសភាជាមិត្ដជាច្រើន។ ក្នុងនោះក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ស៊ែប៊ីផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Damjan Jovic បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យការទូត សេដ្ឋកិច្ច និងវប្បធម៌ ដោយរដ្ឋសភាស៊ែប៊ី ក៏បានបង្កើតក្រុមមិត្តភាពសភា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍។
ឯកឧត្តម Damjan Jovic បានបន្តថា ស៊ែរប៊ីបានខិតខំនៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ហើយក្នុងឱកាសនេះដែរ ភាគីស៊ែរប៊ី ក៏បានស្នើសុំដល់ភាគីកម្ពុជា ក្នុងការបញ្ជូននិស្សិតទៅបន្តការសិក្សានៅប្រទេសស៊ែប៊ី លើវិស័យបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត បច្ចេកវិទ្យាកសិកម្ម និងវិទ្យាសាស្ត្រថ្នាំពេទ្យ ដែលប្រទេសស៊ែប៊ីមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានថ្លែងអំណរគុណ ចំពោះការលើកឡើងរបស់ឯកឧត្តម Damjan Jovic ដោយបានស្នើភាគីស៊ែប៊ី ជួយជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានការកើនឡើងថែមទៀត ជាពិសេសស្នើជួយជំរុញប្រជាពលរដ្ឋស៊ែប៊ីមកធ្វើទេសចររណ៍ទស្សនានៅកម្ពុជា ព្រោះកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ទាំងតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណរាប់ពាន់ប្រាសាទ តំបន់ទេសចរណ៍បែបធម្មជាតិ និងទេសចរណ៍ច្នៃក៏មានច្រើនដែរ។
លើសពីនេះ កឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានស្នើភាគីស៊ែប៊ី ជំរុញវិនិយោគិនស៊ែប៊ី មកបណ្ដាក់ទុននៅកម្ពុជាផងដែរ ដោយសារកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ការវិនិយោគ ដូចជាវិស័យកសិកម្ម កសិ-ឧស្សហកម្ម ទេសចរណ៍ និងវិស័យរ៉ែជាដើម៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី