ព័ត៌មាន
កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី
ភ្នំពេញ: ក្នុងឱកាសទទួលជួប ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីកូរ៉េ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ។
ក្នុងជំនួបនោះ ឯកឧត្តម Park Jung-Wook បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងសធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងការការពារនឹងការឆបោកក្នុងរូបភាពផ្សេងៗ ដែលជាបញ្ហាប្រឈមធ្វើឱ្យពលរដ្ឋទទួលភាពរងគ្រោះ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឯកភាពលើចំណុចនេះ និងបានស្នើទៅភាគីកូរ៉េ បន្តជួយ ឧបត្ថម្ភគាំទ្រ ក្នុងការជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងបន្ថែមនៃការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃកម្ពុជា ។
ឯកឧត្តមអភិសន្តិបណ្ឌិត ្នុងនាមក្រសួងមហាផ្ទែ ក៏បានោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនាក់ទំនងការទូត ក្នុងរយៈពេលដ៏យូរអង្វែង ជាងបីទសវត្សរ៍ ដោយបាននាំមកនូវសមិទ្ធផលជាច្រើន បម្រើដល់ការអភិវឌ្ឍរីកចម្រើន នៃប្រទេសទាំងពីរ ។
ឯកឧត្តម Park Jung-Wook ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ។
ឯកឧត្តមអភិសន្តិបណ្ឌិត សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មរបស់ឯកឧត្តម មកកម្ពុជានៅពេលនេះ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី